រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន ថ្លែងអំណរគុណ​លោកស្រី Angelina Jolie ដែលបានចូលរួម​ជាមួយ​កម្ពុជា ក្នុងការ​អភិរក្ស​ធន​ធាន​ធម្មជាតិ

​ភ្នំពេញ​៖ ឯកឧត្តម សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន បាន​ថ្លែង​អំណរ គុណ​ចំពោះ​លោកស្រី Angelina Jolie តារាភាពយន្ត​ហូ​វីដ​ដ៏​ល្បីល្បាញ ដែល​បាន​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការ​ការពារ​និង អភិរក្ស​ធនធានធម្មជាតិ​នៅ​តំបន់​ប្រើប្រាស់​ច្រើនយ៉ាង​សំឡូត និង​ការសហការ​លើ​ផ្នែក​ផ្សេងៗ​ទៀត​។

ការថ្លែងអំណរគុណ​នេះ បាន​ធ្វើឡើង​ក្នុងជំនួប​គួរសម​មួយ​រវាង​ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​បរិស្ថាន និង​លោកស្រី Angelina Jolie នៅ​ព្រឹក​ថ្ងៃទី​២៤ ខែកុម្ភៈ ឆ្នាំ​២០២២ នៅ​ទីស្តីការ​ក្រសួងបរិស្ថាន នៅ​អំឡុង​លោកស្រី​ធ្វើ​ទស្សនកិច្ច​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។



ឯកឧត្តម​រដ្ឋមន្ត្រី សាយ សំ​អាល់ បាន​គូសបញ្ជាក់​ពី​ការបន្ត​កិច្ចសហការ និង​ការគាំទ្រ​របស់​ក្រសួងបរិស្ថាន ចំពោះ​គម្រោង​អភិរក្ស​ដែល​ផ្តួចផ្តើម​ដោយ​លោកស្រី Angelina Jolie៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close