ក្រសួងទេសចរណ៍ រៀបចំ​កម្មវិធី​មហោស្រព​អាហារ​និម្មិត​សប្តាហ៍​ទី​៣ តាម​ប្រព័ន្ធ​អន​ឡាញ ដើម្បី​បង្ហាញ​មុខម្ហូប​ខ្មែរ​តាម​តំបន់​

​ភ្នំពេញ​៖ ក្រសួងទេសចរណ៍ និង​ទីភ្នាក់ងារ​ប្រឹក្សា​យោ​លប​ល់ រេ​ដ​ហ៊ីល ខម​ម្ញូ​នី​ខេ​សិន (​ខេ​ម​បូ​ឌា​) បានរៀបចំ​កម្មវិធី​មហោស្រព​អាហារ​និម្មិត (Virtual Food Festival) ដែល​ប្រារព្ធ​ឡើង​ក្នុង​មួយ​សប្តាហ៍​ម្តង​ក្នុង​រយៈពេល ៤ សប្តាហ៍​ជាប់ៗ​គ្នា ដែលមាន​ដៃគូ​ភោជនីយដ្ឋាន​ផ្សេងៗ​ដែល​បាន​សហការ ជាមួយ​ក្រសួង​ដើម្បី​បង្កើត​កម្មវិធី​នេះ​ឡើង​ដោយ​ដាក់​បង្ហាញ​មុខម្ហូប​ខ្មែរ​តាម​តំបន់​ជាច្រើន ឲ្យ​ប្រជាជន​ទូទៅ​បាន​ស្គាល់​ម្ហូប​ខ្មែរ​យើង​កាន់តែ​មានកេរ្តិ៍ឈ្មោះ​ថែមទៀត​។​

​ម្ហូប​ខ្មែរ​សម្បូរ​ទៅដោយ​រសជាតិ ដែលមាន​លក្ខណៈ​ចម្រុះ​បែប​វប្បធម៌​ជាមួយ និង​រសជាតិ​ពិសេស​ដែល​ភ្ជាប់​ទៅ​និង​តំបន់​ផ្សេងៗ​នៃ​ព្រះរាជាណាចក្រ​អច្ឆរិយ​របស់​យើង ដោយមាន​គ្រឿងផ្សំ​ស្រស់ៗ​។ សម្រាប់​សប្តាហ៍​ទី ៣ នៃ​កម្មវិធី​មហោស្រព​អាហារ​និម្មិត កាលពី​ថ្ងៃទី​២៤ ខែកុម្ភៈ ម្សិលមិញ ក្រុមការងារ​បានធ្វើកា​រ Live ផ្ទាល់​ចេញពី​ទំព័រ Facebook ថ្មី​របស់​ក្រសួងទេសចរណ៍ Rediscover The Wonders Of Cambodia (@tasthewondersofcambodia) ដែល​ផ្សាយ​ចេញពី​ទីតាំង​ភោជនីយដ្ឋាន Eleven One Kitchen ក៏ដូចជា​មានការ​ចូល​រួម​ពី​ភោជនីយដ្ឋាន សំបុក រមណីយដ្ឋាន​ពិ​កនិក ភោជនីយដ្ឋាន​ចា​ណា​ង​ជនជាតិដើម និង​ហាង​បង្អែម​នាសា ដើម្បី​បង្ហាញ​ពីមុខ​ម្ហូប​ខ្មែរ​ល្បីៗ​ពី​ភោជនីយដ្ឋាន​ទាំងនោះ ដើម្បី​ផ្សព្វផ្សាយ​ម្ហូប​ខ្មែរ​បែប​ប្រពៃណី​ដ៏​ឈ្ងុយឆ្ងាញ់​នៅ​ទូទាំងប្រទេស​ដល់​សាធារណជន​បាន​ស្គាល់​។​

​ក្នុងនោះដែរ​ក្រសួងទេសចរណ៍ ក៏បាន​ធ្វើការ​លើកទឹកចិត្ត​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ ចូលរួម​តាមដាន​តំបន់​ទេសចរណ៍ធម្មជាតិ​ក្នុងស្រុក និង​លើកកម្ពស់​ម្ហូបអាហារ​ខ្មែរ​តាមរយៈ​ទំព័រ Facebook និង Instagram របស់​ក្រសួង​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close