សមត្ថកិច្ច ដកហូត​សាច់​សត្វព្រៃ​ជាង ១០០​គីឡូក្រាម នៅក្នុង​ខេត្តកោះកុង​

​ខេត្តកោះកុង​៖ ក្នុង​កុម្ភៈ ឆ្នាំ​២០២២​នេះ សមត្ថកិច្ច​ជំនាញ បាន​ឆ្មក់​ចាប់​បង្ក្រាប​បទល្មើស​សត្វ​ព្រៃ ១​ករណី ដោយ​ក្រុម​សង្គ្រោះ​សត្វព្រៃ​បន្ទាន់ (WRRT) របស់​អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ បានធ្វើ​ការដកហូត​សាច់សត្វ​ព្រៃ​ទម្ងន់ ៧១​គីឡូក្រាម សត្វ​អណ្តើក​ទឹក​រស់​ចំនួន ១០​ក្បាល ព្រមទាំង​ស្នូក និង​ទ្រូង​អណ្តើក​យ៉ាងច្រើន ដែលមាន​ទម្ងន់ ៥០​គីឡូក្រាម ពី​ភោជនីយដ្ឋាន​មួយកន្លែង ក្នុង​ខេត្តកោះកុង​។​

​ចំពោះ​សត្វ​អណ្តើក ដែល​នៅរស់​ក្រុមការងារ ក៏បាន​ដោះលែង​អោយ​ត្រលប់​ចូលទៅ​ក្នុងព្រៃ​វិញ និង​រីឯ​សាច់​សត្វព្រៃ​ត្រូវបាន​ដុតបំផ្លាញ​ចោល​។

​អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ​សូម​អំពាវនាវ​ទៅដល់​ប្រជាពលរដ្ឋ​កម្ពុជា​សូម​បញ្ឈប់​ការបរិភោគ​សាច់សត្វ​ព្រៃ​
​ការបរិភោគ​សាច់សត្វ​ព្រៃ គឺជា​ការជំរុញ​អោយមាន​ការសម្លាប់​យ៉ាង​រង្គាល​ចំពោះ​សត្វព្រៃ​កម្ពុជា ហើយក៏​ជាការ​គំរាមកំហែង​ដោយផ្ទាល់​មួយ​ចំពោះ​សុខភាព​សាធារណៈ​របស់​ប្រជាជន​កម្ពុជា​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close