កម្ពុជា បន្តរកឃើញអ្នកឆ្លងកូវីដ អូមីក្រុងថ្មី ៤៧៩នាក់ ខណៈជាសះស្បើយ ៥០៣នាក់ និងមានអ្នកស្លាប់ ០១នាក់
ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីរកឃើញអ្នកឆ្លងកូវីដថ្មី ប្រភេទអូមីក្រុងចំនួន ៤៧៩នាក់ ក្នុងនោះករណីនាំចូល ២៦នាក់ និងឆ្លងក្នុងសហគមន៍ ៤៥៣នាក់ ចំណែកអ្នកជំងឺជាសះស្បើយ ៥០៣នាក់ និងមានអ្នកស្លាប់ ០១នាក់។
សូមជម្រាបថា គិតត្រឹមថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២ កម្ពុជា បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ១២ម៉ឺន ៩ពាន់ ០៧៨នាក់, អ្នកជាសះស្បើយសរុប ១២ម៉ឺន ២ពាន់ ៣៨០នាក់, ស្លាប់សរុប ៣ពាន់ ០២៧នាក់។
គិតត្រឹមយប់ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្ត្រីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ១៤,៤៨៥,១២៥នាក់។ ក្នុងនោះរួមមាន៖
១៖ ចាប់ពីអាយុ១៨ឆ្នាំឡើង ១០,២៣៤,០៣២នាក់
២៖ ចាប់ពីអាយុ១២ដល់១៨ឆ្នាំ ១,៨២៤,០៥៤នាក់
៣៖ ចាប់ពីអាយុ០៦ដល់១២ឆ្នាំ ២,០២២,០៤៤នាក់
៤៖ អាយុ៥ឆ្នាំ ៣៤០,០៩៣នាក់
៥៖ អាយុ៣ឆ្នាំ ដល់៥ឆ្នាំ ៦៤,៩០២នាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។