ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរៀបចំពិធីបុណ្យកឋិនទានសាមគ្គី
ភ្នំពេញ ៖ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាវេលាម៉ោង១៤:០០នាទីរសៀល ថ្ងៃសុក្រ ០៩រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៨ ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ សមាជិក សមាជិកា មន្ត្រីរាជការនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងពុទ្ធបរិស័ទបានផ្តួចផ្តើមរៀបចំពិធី បុណ្យកឋិនទានសាមគ្គី ដង្ហែទៅវេរប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់ត្រីមាសក្នុងពុទ្ធសីមា ដើម្បីប្រមូលបច្ច័យយកទៅកសាងសមិទ្ធផលនានាក្នុង វត្តពោធិមង្គលឧត្តមក្រឡា ហៅវត្តក្រឡា ស្ថិតនៅភូមិក្រឡា ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម។
សូមឲ្យឯកឧត្តម លោកជំទាវ លោក និងលោកស្រីដែលបានចូលរួមក្នុងពិធីបុណ្យកឋិនទានសាមគ្គីនាថ្ងៃនេះ សូមទទួលបាននូវពរជ័យ និងពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
សូមជម្រាបជូនអំពីកម្មវិធីបុណ្យ៖ ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៨ ត្រូវនឹងថ្ងៃសុក្រ ០៩រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ វេលាម៉ោង១៤:០០នាទីរសៀល មានការប្រារព្ធបទនមស្ការព្រះរតនត្រ័យសមាទានសីលចម្រើនព្រះបរិត្ត និងសម្តែងព្រះធម្មទេសនា នៅក្នុងទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៨ ត្រូវនឹងថ្ងៃសៅរ៍ ១០រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ វេលាម៉ោង៥:៣០ នាទីព្រឹក ដង្ហែអង្គកឋិនទានពីទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទទៅកាន់ វត្តពោធិមង្គលឧត្តមក្រឡា ហៅវត្តក្រឡា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។