កម្ពុជា បន្តរកឃើញអ្នកឆ្លងកូវីដ អូមីក្រុងថ្មី ៣៥៦នាក់ ខណៈជាសះស្បើយ ៤១៩នាក់
ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីរកឃើញអ្នកឆ្លងកូវីដថ្មី ប្រភេទអូមីក្រុងចំនួន ៣៥៦នាក់ ក្នុងនោះករណីនាំចូល ១៤នាក់ និងឆ្លងក្នុងសហគមន៍ ៣៤២នាក់ ចំណែកអ្នកជំងឺជាសះស្បើយ ៤១៩នាក់ និងពុំមានអ្នកស្លាប់ទេ។
សូមជម្រាបថា គិតត្រឹមថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ កម្ពុជា បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ១៣ម៉ឺន ២៧៦នាក់, អ្នកជាសះស្បើយសរុប ១២ម៉ឺន ៣ពាន់ ៧៧២នាក់, ស្លាប់សរុប ៣ពាន់ ០៣២នាក់។
គិតត្រឹមយប់ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២២ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្ត្រីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ១៤,៥៦៣,៥១២នាក់។ ក្នុងនោះរួមមាន៖
១៖ ចាប់ពីអាយុ១៨ឆ្នាំឡើង ១០,២៣៨,៨៨៦នាក់
២៖ ចាប់ពីអាយុ១២ដល់១៨ឆ្នាំ ១,៨២៥,០៨០នាក់
៣៖ ចាប់ពីអាយុ០៦ដល់១២ឆ្នាំ ២,០២៥,៨៤៤នាក់
៤៖ អាយុ៥ឆ្នាំ ៣៤៨,០៩៦នាក់
៥៖ អាយុ៣ឆ្នាំ ដល់៥ឆ្នាំ ១២៥,៦០៦នាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។