រុស្ស៊ី ជម្លៀស​ពលរដ្ឋ​ចេញពី​អឺរ៉ុប​ជាបន្ទាន់​

​អាច​និយាយបានថា សង្គ្រាម​បរមាណូ​កាន់តែ​ខិតជិត​ហើយ ក្រោយពេល​ប្រធានាធិបតី​ពូ​ទីន​គំរាម​ពី​ការប្រើប្រាស់​បរមាណូ​ក្នុង​សង្គ្រាម​។ ក្នុង​ពេលនេះ​រុស្ស៊ី​បាន​ជំរុញ​ឲ្យ​ជម្លៀស​ពលរដ្ឋ​ចេញពី​តំបន់​អឺរ៉ុប​ជាបន្ទាន់​។ ជាមួយគ្នានេះដែរ អាមេរិក និង​អឺរ៉ុប​ក៏បាន​ស្នើ​ដល់​ពលរដ្ឋ​ចាក​ចេញពី​ប្រទេស​រុស្ស៊ី​ជាបន្ទាន់​ផងដែរ​។​

​សារព័ត៌មាន RT បាន​ផ្សាយ​ថា រដ្ឋាភិបាល​រុស្ស៊ី​បាននិងកំពុង​តែ​ជម្លៀស​ពលរដ្ឋ​របស់ខ្លួន​ចាក​ចេញពី​តំបន់​អឺរ៉ុប ក្រោយពេល​ប្រទេស​អ៊ឺរ៉ុប​បិទទ្វារ ដែនអាកាស ជាមួយ​រុស្ស៊ី ។ នាយកដ្ឋាន​អាកាសចរណ៍​ដឹកជញ្ជូន​តាម​ដែនអាកាស​រុស្ស៊ី FATA បានប្រកាស​នៅ​ថ្ងៃទី ២៨​ខែកុម្ភៈ​ថា កំពុងតែធ្វើការ​ជាមួយ​ក្រសួងការបរទេស​ដើម្បី​បញ្ជូន​ពលរដ្ឋ​រុស្ស៊ី​ចេញពី​ប្រទេស​តំបន់​អឺរ៉ុប ។ សកម្មភាព​ខាងលើ​កើតឡើង ក្នុងពេលដែល​អឺរ៉ុប​បិទ​ដែនអាកាស​ជាមួយ​រុស្ស៊ី ដើម្បី​ប្រឆាំង​សង្គ្រាម​វាយប្រហារ​អ៊ុយ​ក្រែ​ន​។​

​ដោយសារតែ​អឺរ៉ុប​បិទ​ដែនអាកាស​ជាមួយ​រុស្ស៊ី ពលរដ្ឋ​រុស្ស៊ី​ដែល​ចង់​វិលត្រឡប់​ទៅ​ប្រទេស​វិញ​អាច​ទៅកាន់​ប្រទេស​តួ​ក​គី​ឬ បណ្តា​ប្រទេស​អារ៉ាប់​រួម ដែល​នៅមាន​ជើងហោះហើរ​របស់​រុស្ស៊ី​។ ក្នុងថ្ងៃនេះ​ដែរ ក្រុមហ៊ុន​អាកាសចរណ៍​រុស្ស៊ី​បាន​លុប​ជើងហោះហើរ​ទាំងអស់​ទៅកាន់​តំបន់​អឺរ៉ុប ។​

​ជាមួយគ្នានេះដែរ អាមេរិក​ក៏បាន​ស្នើ​ដល់​ពលរដ្ឋ​របស់ខ្លួន​ចេញពី​ប្រទេស​រុស្ស៊ី កាន់តែ​ឆាប់​កាន់តែ​ល្អ ក្នុងពេល​ស្ថានភាព​តានតឹង​កាន់តែខ្លាំង អា​ផ្ទុះ​សង្គ្រាម​ទ្រង់ទ្រាយ​ធំ ក្នុងនោះ​មាន​សង្គ្រាម​បរមាណូ ឬ​សង្គ្រាមលោកលើកទីបី​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close