ការចរចាជុំទី១ រវាងអ៊ុយក្រែន-រុស្ស៊ី ឈានដល់ការសម្រេចចិត្តជាក់លាក់មួយចំនួន
កៀវ៖ ទីក្រុងម៉ូស្គូ និងទីក្រុងកៀវ បានរកឃើញរឿងមួយចំនួនដែលអាចព្រមព្រៀងគ្នាបាន ក្នុងអំឡុងកិច្ចចរចាបទឈប់បាញ់ដែលរៀបចំដោយបេឡារូស ហើយនឹងវិលត្រឡប់មកវិញសម្រាប់ការពិគ្រោះយោបល់មុនជុំបន្ទាប់ ។ នេះបើតាមគណៈប្រតិភូទាំងពីរ ប្រាប់អ្នកយកព័ត៌មាន នៅក្រោយកិច្ចចរចាបានបញ្ចប់ កាលពីថ្ងៃចន្ទម្សិលមិញ។
លោក Mykhailo Podolyak ជាទីប្រឹក្សាប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បាននិយាយថា គោលបំណងសំខាន់នៃកិច្ចពិភាក្សា គឺដើម្បីពិភាក្សាអំពីបទឈប់បាញ់នៅអ៊ុយក្រែន។ លោក បន្ថែមថា ភាគី ទាំងពីរ បានកំណត់ប្រធានបទអាទិភាពមួយចំនួន ដែលដំណោះស្រាយមួយចំនួន ត្រូវបានគេលើកឡើង។
ទោះបីជាយ៉ាណា លោក Zelensky បាននិយាយកាលពីថ្ងៃអាទិត្យថា លោកពិតជាមិនជឿថា ការចរចានឹងទទួលបានជោគជ័យនោះទេ ប៉ុន្តែបានគិតថា ពួកគេបានផ្តល់ឱកាសតិចណាស់ ក្នុងការបន្ធូរបន្ថយស្ថានការណ៍តានតឹង។
គួរបញ្ជាក់ថា កិច្ចពិភាក្សាកាលពីថ្ងៃច័ន្ទដើមសប្តាហ៍នេះ ដែលមានរយៈពេលជិតប្រាំម៉ោង បានធ្វើឡើងនៅប្រទេសបេឡារូស ក្បែរព្រំដែនរុស្ស៊ី និងអ៊ុយក្រែន។ លោក Medinsky បាននិយាយថា ជុំបន្ទាប់នឹងធ្វើឡើងនៅព្រំដែនរវាងបេឡារូស និងប៉ូឡូញ ក្នុងប៉ុន្មានថ្ងៃខាងមុខនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។