កិច្ចពិភាក្សាមិនមានលទ្ធផលអ៊ុយក្រែនសុំចូលជាសមាជិកអឺរ៉ុបបន្ទាន់ ដើម្បីទទួលបានការការពារស្រប់ច្បាប់
ប្រធានាធិបតីអ៊ុយក្រែន Zelensky បានដាក់លិខិតស្នើសុំចូលជាសមាជិកអឺរ៉ុបជាផ្លូវការដើម្បីក្លាយជាសមាជិកទី២៨ ក្នុងសហគមន៍នេះ ខណៈកិច្ចពិភាក្សាជាមួយរុស្ស៊ីមិនមានលទ្ធផលល្អ ។ ប៉ុន្តែការចូលជាសមាជិកអឺរ៉ុប មិនមែនជាបញ្ហាចំពោះរុស្ស៊ីនោះឡើយ តែការចូលជាសមាជិកណាតូ ទើបជាបញ្ហាចោទរបស់រុស្ស៊ី។
ការសម្រេចខាងលើរបស់អ៊ុយក្រែនកើតឡើងក្រោយពេល សហគមន៍អឺរ៉ុបបើកភ្លើងខៀវដល់អ៊ុយក្រែនចូលជាសមាជិក ក្រោយរុស្ស៊ីវាយប្រហារ ៥ថ្ងៃកន្លងមក។ ក្នុងពេលដែល អ៊ុយក្រែនចូលជាសមាជិកអឺរ៉ុប ជំហានបន្ទាន់គឺចូលជាសមាជិករបស់អង្គការណាតូ ហើយក្នុងពេលនោះប្រទេស ណាតូនឹងមានសិទ្ធពេញលេញនៅក្នុងការបញ្ជូនកម្លាំងទាហានទៅការពារសន្តិសុខអ៊ុយក្រែន។
ជាមួយគ្នានេះដែរ តំណាងអចិន្ត្រៃយ៍រុស្ស៊ីប្រចាំអង្គការសហប្រជាជាតិ លោក វ៉ា Vasily Nebenzia បាននិយាយថាវត្តមានកងទ័ព NATO នៅក្នុងប្រទេសអ៊ុយក្រែន នឹងរុញឱ្យបក្សសម្ពន្ធយោធាមួយនេះធ្លាក់ចូលក្នុងភ្លើងសង្គ្រាមជាមួយរុស្ស៊ី។
លោក Vasily Nebenzia ធ្វើការកត់សម្គាល់ខាងលើនៅក្រោយចូលរួមកិច្ចប្រជុំបន្ទាន់នៃមហាសន្និបាតអង្គការសហប្រជាជាតិ កាលពីថ្ងៃទី២៨ខែកុម្ភៈ។ តំណាងអចិន្ត្រៃយ៍រុស្ស៊ីរូបនេះបានបញ្ជាក់ទៀតថាអឆន្ទៈរបស់អ៊ុយក្រែន នៅក្នុងកិច្ចពិភាក្សាស្ដីពីតំបន់ដុនបាស (Donbass) បានជំរុញឱ្យរុស្ស៊ីយល់ថាអ៊ុយក្រែនគ្មានសិទ្ធិ និងមិនអាចឱ្យពលរដ្ឋរស់នៅក្នុងតំបន់នេះរងការឈឺចាប់តទៅទៀតជាដាច់ខាត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។