អាវុធ​ជំនួយ​ពី​លោកខាងលិច​ឲ្យ​អ៊ុយ​ក្រែ​ន អាច​នឹងរង​ការវាយប្រហារ​កម្ទេច​ពី​រុស្ស៊ី​

​បច្ចុប្បន្ន​ការដឹក​អាវុធ​ទៅ​ជួយ​ដល់​រដ្ឋាភិបាល​អ៊ុយ​ក្រែ​ន​ពី​បណ្តា​ប្រទេស​លោកខាងលិច​គឺអាច​ធ្វើ​បានតែ​តាម​ផ្លូវគោក​ប៉ុណ្ណោះ ។ ហើយ​ពេលនេះ​រុស្ស៊ី ព្រមាន​វាយប្រហារ​ក្បួន​រថយន្ត​ដឹក​ជំនួយ​យោធា​ពី​ប៉ូឡូញ​ឲ្យ​អ៊ុយ​ក្រែ​ន​។​

​ការផ្តល់​ជំនួយ​យោធា​ពី​ប្រទេស​ប៉ូឡូញ​ឲ្យ​ទៅ​ប្រទេស​អ៊ុយ​ក្រែ​ន ធ្វើ​ឲ្យ​រុស្ស៊ី​ខឹងសម្បា​យ៉ាងខ្លាំង ដោយ​រុស្ស៊ី បាន​ព្រមាន​វាយប្រហារ​ទៅលើ​រថយន្ត​ដឹក​អាវុធ​ទាំង​អស់ពី​ប្រទេស​ប៉ូឡូញ​។ ភាគច្រើន​អាវុធ ដែល​ប៉ូ​ឡូ​បញ្ជូនទៅ​ឲ្យ​រុស្ស៊ី​គឺជា​អាវុធ​ទំនើប​របស់​អង្គការ​ណា​តូ ។​

​អាមេរិក និង​សហគមន៍​អឺរ៉ុប បានប្រកាសថា​នឹង​បញ្ជូន​អាវុធ​ទំនើបៗ​បន្ថែមទៀត​ទៅ​ឲ្យ​ប្រទេស​អ៊ុយ​ក្រែ​ន ។ ក្នុងពេល​ដ៏​ខ្លី​ខាងមុខ​កម្លាំង​ទាហាន​អ៊ុយ​ក្រែ​ន នឹង​ទទួលបាន អាវុធ​ប្រឆាំង​រថក្រោះ​ដ៏​ទំនើប និង​កាំជ្រួច​មី​ស៊ី​ល​ការពារ​ដែនអាកាស​បំពាក់​លើ​ស្មា ប្រភេទ Stinger ។​

​ជាមួយគ្នានេះដែរ យន្តហោះ​ចម្បាំង Mig-29 និង Su-25 របស់​បណ្តា​ប្រទេស​ចូលរួម​ក្នុង​សន្ធិសញ្ញា Warsaw បាន​បញ្ជូនទៅ​ឲ្យ​អ៊ុយ​ក្រែ​ន ដើម្បី​បំពេញតម្រូវការ​ខ្វះ​យន្តហោះ​ចម្បាំង ។ ភាគច្រើន​អាវុធ​គឺ​ត្រូវបាន​ដឹកជញ្ជូន តាម​ដែនអាកាស​មកកាន់​ប្រទេស​ប៉ូឡូញ ហើយ​បន្ត​ដឹកជញ្ជូន​តាមផ្លូវ​គោគ ទៅកាន់​ប្រទេស​អ៊ុយ​ក្រែ​ន ដោយ​មិនអាច​ដឹកជញ្ជូន​តាម​ដែនអាកាស​បាន ខ្លាច​រង​ការវាយប្រហារ​។​

​ជា​ការពិត​វត្តមាន​អាវុធ​ណា​តូ អាច​បង្ក​ឲ្យ​ទាហាន​រុស្ស៊ី​ប្រឈម​នឹង​បញ្ហា​ជាច្រើន ដោយ​អាវុធ​របស់​ណា​តូ​មាន​ប្រសិទ្ធភាព​ខ្ពស់ បង្ក​គ្រោះថ្នាក់​កាន់តែខ្លាំង​ដល់​ទាហាន​រុស្ស៊ី​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close