ការបោះឆ្នោតពាក់កណ្តាលអាណាត្តិជិតមកដល់ លោកត្រាំនិងអូបាម៉ា ខិតខំស្វែងរកការគាំទ្រដល់គណបក្សរបស់ខ្លួន
នៅចុងសប្តាហ៍កន្លងមក ប្រធានាធិបតីអាមេរិកដូណាលត្រាំ និងអតីតប្រធានាធិបតី បារ៉ាក់អូបាម៉ា បានខិតខំឃោសនា ស្វែងរកសម្លេងគាំទ្រ ដល់គណបក្ស រៀងៗខ្លួន នៅក្នុងការបោះឆ្នោតពាក់កណ្តាលអាណាត្តិ ។
នៅក្នុងការឃោសនា សម្រាប់បោះឆ្នោត នាថ្ងៃទី៦ខែវិច្ឆិកានេះ លោកត្រាំ បានលើកឡើងពីគោលនយោបាយសំខាន់ៗមួយចំនួនរបស់លោក ដើម្បីអំពាវនាវដល់ ពលរដ្ឋ បោះឆ្នោត គាំទ្រ គណបក្សសាធារណរដ្ឋ មន្ត្រីគ្រប់គ្រងសម្លេងភាគច្រើន ទាំងក្នុងសភា និងព្រឹទ្ធសភា ។ ចំណែកគណបក្ស ប្រជាធិបតេយ្យវិញ ហាក់បីដូចជាទទួលបានជ័យជំនៈនៅក្នុងការទប់ស្កាត់ព័ត៌មាន មិនពិតនៅលើបណ្តាញ។ នៅលើបណ្តាញសង្គម Twitter ក្រុមហ៊ុននេះបានសម្រេច លុប គណនី ជាង១មឺននាក់ដែលអំពាវនាវ ឲ្យពលរដ្ឋ កុំទៅបោះឆ្នោត ហើយ បានក្លែងបន្លំជា មនុស្សរបស់គណបក្សប្រជាធិបតេយ្យ ដើម្បីឃោនានៅព័ត៌មាន ក្នុងគោលដៅផ្តាល់ផលប្រយោជន៍ដល់គណបក្សកាន់អំណាច។ នៅក្នុងសកម្មភាពឃោសាន បោះឆ្នោត លោកត្រាំបាន លើកឡើងពីគោលនយោបាយតឹងតែងចំពោះ ជនភៀសខ្លួន ។ ចំណែក លោកអូបាម៉ាវិញ ផ្តោតទៅលើ ច្បាប់ រក្សាសុខាភិបាល ដែលជាគោលនយោបាយជួយឲ្យលោកទទួលបានជោគជ័យ នៅក្នុងការបោះឆ្នោតកាលពីឆ្នាំ ២០១០។ ជាមួយគ្នានោះដែរ លោកអូបាម៉ា លើកឡើងថា មិនអាចទទួលយកបាននៅការចងកំនុំគ្នានឹងបែកបាក់នយោបាយផ្ទៃក្នុងអាមេរិក ។ ការបោះឆ្នោតពាក់កណ្តាលអាណាត្តិនៅអាមេរិក ដើរតួនាទីយ៉ាងសំខាន់នៅក្នុងគោលនយោបាយដឹកនាំរបស់អាមេរិក ។ ប្រសិនបើគណបក្ស ប្រជាធិបតេយ្យទទួលបានសម្លេងគាំទ្រ២៣អាសនក្នុងសភានោះ គឺទទួលបានសម្លេងច្រើនជាងគណបក្ស សាធារណរដ្ឋ ពេលនោះរដ្ឋភិបាលរបស់លោកត្រាំពិបាក់នៅក្នុងការសម្រេច គោនយោបាយរបស់ខ្លួន ដោយមិនទទួលបានការគាំទ្រពីសភា ។ ជាមួយគ្នានេះ គណបក្សសាធារណរដ្ឋ បង្ហាញក្តីសង្ឃឹមថានឹងបន្តគ្រប់គ្រង សម្លេងភាគច្រើននៅក្នុងរដ្ឋសភា និងព្រឹទ្ធសភាដដែល ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។