ជប៉ុន ផ្តល់​ថវិកា​ជាង ៥២​ម៉ឺន​ដុល្លារ​លើ​គម្រោង​សាងសង់​ស្ពានបេតុង​២​កន្លែង និង​ការស្តារ​ប្រព័ន្ធធារាសាស្ត្រ

​ភ្នំពេញ​៖ កាលពី​ថ្ងៃទី​០១ ខែមីនា ឆ្នាំ​២០២២ កន្លងទៅនេះ រដ្ឋាភិបាល​ជប៉ុន បាន​ឯកភាព​ផ្តល់​ថវិកា​សរុប​ចំនួន ៥២៧,១២២​ដុល្លារ​អាមេរិក ក្រោម​ជំនួយឥតសំណង​សម្រាប់​គម្រោង​ទ្រង់ទ្រាយ​តូច​សន្តិសុខ​មនុស្សជាតិ គូ​សាណូ​ណិ សម្រាប់​ការសាងសង់​ស្ពានបេតុង​ចំនួន ២​កន្លែង នៅក្នុង​ខេត្តកណ្តាល និង​ខេត្តក្រចេះ និង​ការស្តារ​ប្រព័ន្ធធារាសាស្ត្រ នៅក្នុង​ខេត្តបន្ទាយមានជ័យ​។

​ឯកឧត្តម មិ​កា​មិ ម៉ាសា​ហ៊ី​រ៉ូ ឯកអគ្គរាជទូត​ជប៉ុន និង អ្នកតំណាង​មកពី​អង្គភាព​ទាំង​៣ បាន​ចុះហត្ថលេខា​លើ​កិច្ចសន្យា​ផ្តល់​ជំនួយឥតសំណង​នេះ​។

​ឯកឧត្តម មិ​កា​មិ ម៉ាសា​ហ៊ី​រ៉ូ ជឿជាក់ថា បរិក្ខារ​ទាំងនេះ នឹង​រួមចំណែក​ក្នុងការ​អភិវឌ្ឍ​សហគមន៍​នៅ​កម្រិត​មូលដ្ឋាន​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close