ពលរដ្ឋថៃជិត ១០០នាក់ បានភៀសខ្លួនចេញពីអ៊ុយក្រែន
ប្រជាពលរដ្ឋថៃជិត ១០០នាក់ ត្រូវបាននាំពីប្រទេសអ៊ុយក្រែន មកដល់មាតុប្រទេសវិញហើយ ក្នុងនោះ ជើងទី១ ពលរដ្ឋថៃ៣៨នាក់ ទៅដល់ថៃវិញ កាលពីព្រឹកទី២ មីនា ខណៈដែល៥៨នាក់ទៀត នាំទៅដល់ប្រទេសវិញដែរ ក្នុងថ្ងៃដដែល នៅពេលរសៀល។
ពួកគេបានជិះយន្តហោះពីចំណតអាកាសយានដ្ឋាន ប្រទេសអាល្លឺម៉ង់ ទៅដល់ចំណតអាកាសយានដ្ឋានសុវណ្ណាភូមិ កាលពីថ្ងៃព្រឹក ហើយពលរដ្ឋថៃ ៥៨នាក់ទៀត បញ្ជូនមកដល់ រសៀលថ្ងៃទី២ មីនា ពីចំណតអាកាសយានដ្ឋាននៅឌូបៃ។
ក្រសួងការងារ ក៏បានផ្តល់ប្រាក់ ១៥០០០បាត សម្រាប់អ្នកភៀសខ្លួនម្នាក់ៗ ដែលជាសមាជិករបស់មូលនិធិជួយដល់អ្នកធ្វើការក្រៅប្រទេស៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។