កម្ពុជា រកឃើញអ្នកឆ្លងកូវីដ អូមីក្រុងថ្មី ៣៦៨នាក់ ខណៈជាសះស្បើយ ៤០២នាក់ និងមានអ្នកស្លាប់ម្នាក់
ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីរកឃើញអ្នកឆ្លងកូវីដថ្មី ប្រភេទអូមីក្រុងចំនួន ៣៦៨នាក់ ក្នុងនោះករណីនាំចូល ២៥នាក់ និងឆ្លងក្នុងសហគមន៍ ៣៤៣នាក់ ចំណែកអ្នកជំងឺជាសះស្បើយ ៤០២នាក់ និងមានអ្នកស្លាប់ម្នាក់។
សូមជម្រាបថា គិតត្រឹមថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២២ កម្ពុជា បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ១៣ម៉ឺន ១ពាន់ ៣៧២នាក់, អ្នកជាសះស្បើយសរុប ១២ម៉ឺន ៥ពាន់ ២៩នាក់, ស្លាប់សរុប ៣ពាន់ ០៣៣នាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។