នាយកដ្ឋានច្រកទ្វារទី១ រៀបចំពិធីផ្ទេរភារកិច្ចមុខតំណែងអនុប្រធាននាយកដ្ឋាន
ខេត្តប៉ៃលិន៖កាលពីព្រឹកថ្ងៃសុក្រ៩រោចខែអស្សុជព.ស២៥៦៤ត្រូវនឹងថ្ងៃទី០២ខែវិច្ឆិកាឆ្នាំ២០១៨ម្សិលមិញនេះនៅនាយកដ្ឋានច្រកទ្វារ
ទី១នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃបានរៀបចំពិធីផ្ទេរភារកិច្ចមុខតំណែងអនុប្រធាននាយកដ្ឋាន និងជានាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិព្រំលោកឧត្តមសេនីយ៍ សួស សុខដារ៉ា និងត្រូវជំនួសដោយលោកវរសេនីយ៍ឯកផាត់វិរៈ។
ពិធីនេះប្រារព្ធឡើងក្រោមវត្តមានលោកឧត្តមសេនីយ៍ឯកជាធាអគ្គនាយករងអន្តោប្រវេសន៍។ទោះជាយ៉ាងក៏ដោយនៅក្នុងនោះផងដែរខណៈមានការផ្ទេរឬដកលោកឧត្តមសេនីយ៍សួសសុខដារ៉ាចេញអ្នកស្រុកប៉ៃលិនបានសាទរភ្លូកទឹកភ្លូកដី។គួររំលឹកផងដែរថាទំនិញគេចពន្ធទំនិញខុសច្បាប់អាហារខូចគុណភាពហូរចូលប្រទេសកម្ពុជាពីស្រុកសៀមតាមច្រកទ្វារអន្តរជាតិព្រំ ស្ថិតនៅក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន យ៉ាងអនាធិបតេយ្យដោយគ្មានការបង្ក្រាបពីស្ថាប័នមានសមត្ថកិច្ចដូចជាលោក សួស សុខដារ៉ានៅទីនោះឡើយ។នៅតំបន់ព្រំដែន ក្បែរច្រកទ្វារអន្តរជាតិព្រំ បានរិះគន់យ៉ាងខ្លាំង ដល់មន្ត្រីនគរបាលអន្តោប្រវេសន៍ ប្រចាំការច្រកទ្វារអន្តរជាតិព្រំ ដែលបានឃុបឃិត ជាមួយក្រុមឈ្មួញនាំចូលហ្គាស យ៉ាងអនាធិបតេយ្យ ដោយពុំមាន ការត្រួតពិនិត្យឲ្យបានត្រឹមត្រូវ។
បើតាមប្រជាពលរដ្ឋគេនិយាយថា ក្នុងមួយថ្ងៃៗ មានរថយន្តថៃ ប្រភេទតូយូតាឃ្លុប ប្រើកញ្ចក់ខ្មៅ ចំនួន ៤ទៅ៥ គ្រឿង ដឹកហ្គាសចំនួនពី ៧ទៅ១០ ជើង ដោយរថយន្ត ១គ្រឿងៗ ដឹកធុងហ្គាសចាប់ពី ៣ទៅ៥ ធុង មានទម្ងន់ពី ៥០០ ទៅ៦០០ គីឡូក្រាម។ក្រៅពីនេះទំនិញខុសច្បាប់ ច្រើនប្រភេទទៀតត្រូវបាននាំចូលយ៉ាងគគ្រឹកគគ្រេង ហាក់ដូចជា មិនឃើញមានបង់ពន្ធ ជូនរដ្ឋនោះឡើយ ដែលធ្វើឲ្យមានការសង្ស័យថាប្រហែលជាមន្ត្រីគយ និងនគរបាលអន្តោប្រវេសន៍ ដែលគ្រប់គ្រងនៅទីនោះ សុទ្ធតែបានផលប្រយោជន៍ ពីអំពើខុសច្បាប់ ទើបធ្វើមិនដឹងមិនឮ បណ្តោយឲ្យរថយន្ត ដឹកទំនិញគេចពន្ធ ចូលមកទឹកដីខ្មែរ ដោយមិនបានត្រួតពិនិត្យ បន្តិចនោះ ចាំតែលាដៃយកប្រាក់ ដាក់ហោប៉ៅប៉ុណ្ណោះ។ ប្រជាពលរដ្ឋបានបន្តទៀតថា ហ្គាសទាំងនេះភាគច្រើន ជារបស់អ្នកដែលមានឥទ្ធិពល នៅតំបន់នេះ ហើយគេត្រូវរ៉ូវគ្នា ជាមួយមេគយ និងមេនគរបាល អន្តោប្រវេសន៍ ប្រចាំច្រកនេះ ថែមទៀតផង។
សូមបញ្ជាក់ផងដែរថាលោក សួស សុខដារ៉ា ធ្លាប់ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ និងក្រសួងមហាផ្ទៃកោះហៅ និងព្រមានម្តងជាពីរដងរួចមកហើយ កាលអតីតនៅកាន់ជាមេអន្តោប្រវេសន៍ច្រកទ្វារចាំយាម ខេត្តកោះកុង ពីបទឃុបឃិត និងពាក់ព័ន្ធ និងអំពើពុករលួយ។លោកសួស សុខដារ៉ា អតីតជានាយប៉ុស្តិ៍ នគរបាល ច្រកទ្វារព្រំដែនអន្តរជាតិចាំយាម ត្រូវបានតែងតាំង ជានាយនគរបាល ច្រកទ្វារព្រំដែន អន្តរជាតិព្រំ ខេត្តប៉ៃលិនកាលពីព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៤ ដោយយោងតាមប្រកាស របស់ក្រសួងមហាផ្ទៃលេខ១៧៤៩ ប្រក ចុះថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៤។ លោក សួស សុខដារ៉ាជាមន្ត្រីប៉ូលិសដែលធ្លាប់ មានជំនាញកេណ្ឌប្រមូល ក្រុមឈ្មួញដែលរកស៊ី នាំចូលទំនិញគេចពន្ធធំៗឲ្យចូលតាមច្រកដែលគាត់គ្រប់គ្រងក្នុងអំឡុងពេលដែលធ្វើជាប្រធានច្រកចាំយាមនិងច្រកព្រំ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។