រុស្ស៊ី និង​អ៊ុយ​ក្រែ​ន នឹង​ចាប់ផ្តើម​ការចរចារ​ជុំ​ទី​២ នៅថ្ងៃនេះ​!

​កៀវ​៖ ស្រប​ពេលដែល​ការចរចា​ជុំទីមួយ មិនមាន​លទ្ធផល​ជាក់ស្តែង​នោះ គណៈប្រតិភូ​មកពី​រុស្ស៊ី និង​អ៊ុយ​ក្រែ​ន កំពុង​រំពឹងថា កិច្ចចរចា​សន្តិភាព​ជុំ​ទី​ពីរ ដែល​ត្រូវបាន​គេ​រាយការណ៍​ថា អាច​នឹង​ប្រព្រឹត្តទៅ​នៅក្នុង​ថ្ងៃ​ពុធ​សប្តាហ៍​នេះ (​ម៉ោង​ក្នុង​តំបន់​)​។​

​ខណៈពេលដែល​ភាគី​ទាំងពីរ បាន​ព្រមព្រៀងគ្នា ក្នុង​ការបន្ត​ដំណើរកា​រ​ចរចារ​គ្នា ពិភពលោក​កំពុង​ជួប​ភាព​តានតឹង​ជាមួយនឹង​ការដោះស្រាយ​ការផ្ទុះ​ចេញពី​ជម្លោះ​យោធា ចំពេល​ដែល​តម្លៃ​មាស ប្រេង និង​អនាគត​កសិកម្ម​កើនឡើង​យ៉ាងខ្លាំង​។

​ប្រឈមមុខ​នឹង​ភាព​តានតឹង​ផ្នែក​ភូមិសាស្ត្រ​នយោបាយ​កាន់តែ​កើនឡើង​នោះ ចិន រួមជាមួយ​ប្រទេស និង​អង្គការ​អន្តរជាតិ​ជាច្រើន​ផ្សេងទៀត​បាន​កំពុង​អំពាវនាវ​ឱ្យ​អ៊ុយ​ក្រែ​ន​-​រុស្ស៊ី​ជួយ​រក​ដំណោះស្រាយ​តាមរយៈ​ការចរចា ខណៈ​ការពារ​ជម្លោះ​កុំឱ្យ​កាន់តែ​តានតឹង ឬ​ឈាន​ចេញពី​ការគ្រប់គ្រង​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close