ដើមឆ្នាំ​២០២២! កម្ពុជា បង្ក្រាប​គ្រឿងញៀន​ជាង ១​ពាន់​ករណី ដកហូត​ថ្នាំញៀន​ជាង ៦០០​គីឡូក្រាម​

ភ្នំពេញ​៖ គិត​ចាប់ពី​ថ្ងៃទី​១ ខែមករា រហូតដល់​ថ្ងៃទី​២ ខែ​មិនា ឆ្នាំ​២០២២ សមត្ថកិច្ច​ជំនាញ បាន​បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​សរុប​ចំនួន ១.១០០​ករណី ដកហូត​ជាង ៦០០​គីឡូក្រាម និង​ចាប់ខ្លួន​ជនសង្ស័យ​ចំនួន ២.៤៣៨​នាក់​។​

​បើ​យោងតាម​របាយការណ៍​ពី​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ក្រសួងមហាផ្ទៃ បាន​បញ្ជាក់ថា ក្នុង​ប្រតិបត្តិ​ការបង្ក្រាប​គ្រឿងញៀន​ក្នុង​រយៈពេល​នេះ សមត្ថកិច្ច​ចាប់យក​វត្ថុតាង​សារធាតុ​ញៀន​គ្រប់​ប្រភេទ​ជាង ៦៤៣​គីឡូក្រាម​, កញ្ឆា ១៣៨៧​ដើម​, កញ្ឆា​ស្ងួត​ជាង ៣១​គីឡូក្រាម​, សារធាតុ​ផ្សំ​គីមី ១៧៣​តោ​ត និង​៣៨០​គីឡូក្រាម​, រថយន្ត ២៥​គ្រឿង​, ម៉ូតូ ២៧១​គ្រឿង​, ទូរស័ព្ទ ១០២៧​គ្រឿង​, ជញ្ជីង ៧៣​គ្រឿង​, អាវុធខ្លី ៥​ដើម និង​អាវុធ​វែង ៦​ដើម​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close