កងទ័ព​រុស្ស៊ី​ជិត ៥០០​នាក់​ស្លាប់ និង​ជិត ១,៦០០​នាក់​របួស​

​ម៉ូស្គូ​៖ យោធា​រុស្ស៊ី​បាន​អះអាង​នៅ​ថ្ងៃ​ពុធ​សប្តាហ៍​នេះ​ថា ទាហាន​រុស្ស៊ី​ចំនួន ៤៩៨​នាក់​បាន​ស្លាប់ និង​ជិត ១,៦០០​នាក់​ផ្សេងទៀត​រងរបួស​ធ្ង​ន​-​ស្រាល ក្នុងអំឡុង​ប្រតិបត្តិ​ការវាយលុក​ដែល​កំពុង​បន្ត​លើ​អ៊ុយ​ក្រែ​ន​។​ ​ទន្ទឹមនេះ ក្រសួងការពារជាតិ​រុស្ស៊ី​ក៏បាន​ច្រានចោល​របាយការណ៍​ដែលថា មាន​អ្នកស្លាប់ និង​របួស​រាប់មិនអស់ ដោយ​ចាត់ទុក​ការអះអាង​នេះ​ថា ជា​ព័​ត៌ មាន​មិន​ពិត​ដែលមាន​ប្រភព​ចេញពី​សត្រូវ​។

​បើតាម​ការប៉ាន់ប្រមាណ​របស់​យោធា​រុស្ស៊ី​នោះ អង្គភាព​កងទ័ព​អ៊ុយ​ក្រែ​ន និង​កងកម្លាំងប្រដាប់អាវុធ​ស្តាំនិយម តាម​សេចក្តីរាយការណ៍​បាន​បាត់បង់​ទាហាន​យ៉ាងហោចណាស់ ២,៨៧០​នាក់ ខណៈ ៣,៧០០​នាក់​ផ្សេងទៀត​បាន​រងរបួស​។
​ក្រសួង​បន្ថែមថា ទាហាន​អ៊ុយ​ក្រែ​ន​ប្រមាណ ៥៧២​នាក់​ត្រូវបាន​ចាប់ឃុំខ្លួន​។

​តួលេខ​ផ្លូវការ​នៃ​ជនរងគ្រោះ​ដែល​បានប្រកាស​ដោយ​ទីក្រុង​ម៉ូស្គូ ខាងលើនេះ មាន​ភាព​ខុសប្លែកគ្នា​យ៉ាងខ្លាំង​ពី​ការអះអាង​ដែល​ធ្វើឡើង​កន្លងមក ដោយ​ទីក្រុង​កៀវ ដែល​បាន​និយាយថា ទាហាន​រុស្ស៊ី​ជាង ៥,៨០០​នាក់​បាន​ស្លាប់ ចាប់តាំងពី​ការឈ្លានពាន​បានចាប់ផ្តើម​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close