ទីក្រុងធំរបស់អ៊ុយក្រែន ធ្លាក់ចូលក្នុងដៃកម្លាំងទាហានរុស្ស៊ីជាបន្តបន្ទាប់
កម្លាំងទាហានរុស្ស៊ីបានគ្រប់គ្រងទីក្រុង Kherson ។ មន្ត្រីអ៊ុយក្រែនបញ្ជាក់ថា នេហជាទីក្រុងធមដំបូងគេបង្អស់របស់អ៊ុយក្រែនបានធ្លាក់ចូលក្នុងដៃទាហានរុស្ស៊ី។
ការបាត់បង់ទីក្រុង Kherson ដែលមានពលរដ្ឋជាង៣សែននាក់រស់នៅស្ថិតនៅភាគខាងលិចគ្រីមៀគឺជាការបាត់បង់យ៉ាងធំធេង ហើយទីក្រុងនេះនឹងជួយដល់រុស្ស៊ីគ្រប់គ្រងផ្លូវសមុទ្រដ៏សំខាន់នៅតំបន់ភាគខាងត្បូង អ៊ុយក្រែន ។
អភិបាលក្រុង Kherson លោក Kolykhayev បានបញ្ជាក់ថា កម្លាំងទាហានអ៊ុយក្រែន មិនមានវត្តមាននៅក្នុងទីក្រុងនេះទៀតឡើយ។ ចំណែកពលរដ្ឋនៅទីនោះគឺត្រូវតែអនុវត្តទៅតាម បទបញ្ជាររបស់កម្លាំងទាហានរុស្ស៊ី។
លោក Kolykhayev បានបញ្ជាក់ថា«ខ្ញុំមិនបានសន្យាអ្វីជាមួយពលរដ្ឋនោះឡើយ ខ្ញុំគ្រាន់តែបារម្ភពីជីវភាពរស់នៅរបស់ពលរដ្ឋនៅក្នុងទីក្រុងនោះឡើយ ខ្ញុំគ្រាន់តែស្នើដល់ទាហានរុស្ស៊ីកំផ្ទុះអាវុធទៅលើពលរដ្ឋ ។ ពេលនេះយើងមិនមានកម្លាំងប្រដាប់អាវុធនៅក្នុងទីក្រុងទៀតឡើយ មានតែពលរដ្ឋដែលចង់បន្តរស់នៅក្នុងទីក្រុងនេះ»។
ចំណែនៅក្នុងទីក្រុងកៀវវិញនៅព្រឹកថ្ងៃទី ៣ខែកុម្ភៈមានករណីវាយប្រហារ៤លើកពីប្រទេសរុស្ស៊ី ដោយមានសំឡេងផ្ទុងខ្លាំងៗចំនួនពីរលើកនៅក្នុងរដ្ធធានី និងពីរលើកទៀតនៅជិតស្ថានីយ៍រថភ្លើង។
មកទល់ពេលនេះ មានទាហាន ៤៩៨ នាក់ស្លាប់ និង ១៦០០នាក់រងរបួសក្នុងការវាយប្រហារអ៊ុយក្រែន ។ ជាមួយគ្នានេះដែរ កម្លាំងទាហានអ៊ុយក្រេនដល់ទៅ ២៨៧០នាក់ស្លាប់ និង ៣៧០០នាក់រងរបួស។ ជាមួយគ្នានេះដែរ មានកម្លាំងទាហានអ៊ុយក្រែន ៥៧២នាក់ត្រូវបានចាប់ខ្លួនជាឈ្លើយសឹកផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។