ក្រោយ​កិច្ចពិភាក្សា​មិន​ទទួលបាន​លទ្ធផល​ល្អ អាមេរិក បង្កើត «​ខ្សែ​ទូរស័ព្ទ​បន្ទាន់​ថ្មី​មួយ​» ជាមួយ​រុស្ស៊ី​

​កិច្ចពិភាក្សា​រវាង​គណ​ប្រតិភូ អ៊ុយ​ក្រែ​ន​និង​រុស្សី មិន​ទទួលបាន​លទ្ធផល​ដូច​ការរំពឹងទុក ។ ក្នុង​ពេលនេះ ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក Volodymyr Zelensky បាន​អំពាវនាវ​ឲ្យ​ជួបពិភាក្សា​ដោយផ្ទាល់​ជាមួយ​ប្រធានាធិបតី​រុស្ស៊ី ដើម្បី​ស្វែងរក​ដំណោះស្រាយ​។​

មន្ទីរ​បញ្ច​កោណ​នៃ​ក្រសួងការពារជាតិ​អាមេរិក បាន​បង្កើត​ខ្សែ​ទូរស័ព្ទ​បន្ទាន់​ថ្មី​មួយ ជា​មួ​«​ក្រសួងការពារជាតិ​អាមេរិក ទើបតែ​បាន​បង្កើត​ខ្សែ​ទូរស័ព្ទ​បន្ទាន់​មួយ ជាមួយ​ក្រសួងការពារជាតិ​រុស្ស៊ី​កាលពី​ថ្ងៃទី​១ ខែមីនា​កន្លងទៅនេះ ក្នុង​គោលបំណង​បង្ការ និង​បញ្ចៀស​កុំឱ្យ​មានការ​យល់ច្រឡំ​, ជម្លោះ​យោធា ឬ​ភាព​តានតឹង​ដោយផ្ទាល់​រវាង​ប្រទេស​ទាំង​២»​។​យ​ក្រសួងការពារជាតិ​រុស្ស៊ី​ដើម្បី​បញ្ចៀស​ការយល់ច្រឡំ ឬ​ជម្លោះ​យោធា​ដោយផ្ទាល់​ដោយ​ចៃដន្យ​ណាមួយ​រវាង​មហាអំណាច​ទាំង​២ នៅក្នុង​តំបន់​អឺរ៉ុប ខណៈ​កងទ័ព​រុស្ស៊ី​នៅតែ​បន្ត​វាយ​សម្រុក ចូល​ទឹកដី​អ៊ុយ​ក្រែ​ន​។​

​ទីភ្នាក់ងារសារព័ត៌មាន Reuters ធ្វើ​សេចក្ដីរាយការណ៍​បែបនេះ ដោយ​ផ្អែកលើ​ការ​ស្រង់​សម្ដី​ពី​មន្ត្រីជាន់ខ្ពស់​អាមេរិក ដែល​បាន​ប្រាប់​ទូរទស្សន៍ NBC ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​នៅ​ថ្ងៃ​ព្រហស្បតិ៍​សប្ដាហ៍​នេះ​ជុំវិញ​ការបង្កើត​ខ្សែ​ទូរស័ព្ទ​បន្ទាន់​ខាងលើ​។ មន្ត្រី​រូបនេះ​បានបញ្ជាក់​ដូច្នេះ​ថា​

​គួរ​បញ្ជាក់ថា សហរដ្ឋអាមេរិក ក៏​ធ្លាប់បាន​បង្កើត​ខ្សែ​ទូរស័ព្ទ​ក្រហម​ដោយ​ជោគជ័យ​ជាមួយ​រុស្ស៊ី​ផងដែរ កាលពី​អតីតកាល ក្នុងនោះ​រួមមាន​ទាំង​អំឡុង សង្គ្រាម​នៅ​ស៊ី​រី ជាទី​ដែល​ទីក្រុង​ម៉ូស្គូ បានធ្វើ​អន្តរាគមន៍​យោធា​គាំទ្រ​រដ្ឋាភិបាល​លោក​ប្រធានាធិបតី បា​ស្សា អាល់​អាសាដ​។ ទីក្រុង​វ៉ាស៊ីនតោន បាន​អះអាងថា​មិនមាន​កងទ័ព​អាមេរិក​ណា​ម្នាក់​នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​ទេ ប៉ុន្តែ​អាមេរិក និង​ប្រទេស​ជា​សមាជិក​មួយចំនួនរ​បស់ NATO កំពុង​បារម្ភ ខ្លាចក្រែង​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​រាលដាល​ឆ្លង​ហួស​ព្រំដែន​។​

​បន្ថែម​ពីលើ​នេះ សហរដ្ឋអាមេរិក និង​សម្ពន្ធមិត្ត​របស់ខ្លួន​ក៏​កំពុង​បញ្ជូន​ជំនួយ​ក្នុងនោះ​មាន​ទាំង​អាវុធ ឱ្យ​អ៊ុយ​ក្រែ​ន​ផងដែរ ដែល​នេះហើយ​ជា​ក្ដីបារម្ភ ថា​សង្គ្រាម​នឹង​កាន់តែ​ក្ដៅគគុក ខណៈ​រុស្ស៊ី​បាន​ព្រមាន​ហើយ​ថា​អ្នក​ដែល​លូកដៃ​ជួយ​អ៊ុយ​ក្រែ​ន នឹង​ទទួលរង​ការឈឺចាប់​មិន​ធ្លាប់មាន​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close