នាយករដ្ឋមន្ត្រី​កូរ៉េខាងត្បូង ឆ្លង​កូ​វីដ​១៩​ហើយ​!

​លោកនាយក​រដ្ឋមន្ត្រី​កូរ៉េខាងត្បូង គីម ប៊ូ គី​យ៉ុ​ន (Kim Boo-kyum) បាន​ឆ្លង​ជំងឺ​កូ​វីដ​១៩ នេះ​បើតាម​ការ​ការិយាល័យ​ប្រកាស​ឲ្យ​ដឹង នា​ថ្ងៃទី​៣ មីនា ២០២២​។

​កូរ៉េខាងត្បូង​កំពុងមាន​ករណី​ឆ្លង​កូ​វីដ​១៩ ប្រចាំថ្ងៃ ក្នុង​កម្រិត​ដ៏​ខ្ពស់ ពុំ​ធ្លាប់មាន នា​សប្តាហ៍​នេះ ជាមួយនឹង​វាយលុក​ខ្លាំង​ពី​ប្រភេទ​ថ្មី​អូ​មី​ក្រុង​។

​មន្ត្រី​ជំនិត​របស់លោក​បាន​ប្រាប់ថា លោកនាយក​រដ្ឋមន្ត្រី​ក្អក​បន្តិចបន្តួច ព្រឹក​មិញ​នេះ ប៉ុន្តែ មាន​អាការ​ស្រាល​ធម្មតា​ទេ ហើយ​ទទួល​ការព្យាបាល​នៅ​គេហដ្ឋាន ខណៈដែល​កិច្ចការងារ​របស់លោក​ត្រូវបាន​មន្ត្រី​ផ្សេងៗ ធ្វើ​ជំនួស​បណ្តោះអាសន្ន​។ ​កូរ៉េខាងត្បូង​បានប្រកាសថា ឆ្លង​ប្រចាំថ្ងៃ ថ្មីៗ ខ្ទង់​២០​ម៉ឺន​នាក់​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close