គ្រោះថ្នាក់​ចរាចរណ៍​បណ្តា​ល​ឲ្យ​អ្នកបើកបរ​ម្នាក់​រងរបួស​ធ្ងន់ធ្ងរ​

​ខេត្តកោះកុង​៖​តាម​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹងថា​នៅ​ថ្ងៃទី​០៤ ខែវិច្ឆិកា ឆ្នាំ​២០១៨ វេលា​ម៉ោង ១៥ និង​៣០​នាទី មាន​ករណី​គ្រោះ

ថ្នាក់​ចរាចរណ៍ កើតឡើង បង្កដោយ​រថយន្ត​ក្រឡាប់​ដោយ​ខ្លួនឯង នៅលើ​ផ្លូវជាតិ​លេខ ៤៨ ចន្លោះ​បង្គោល Km ៦១-៦២ នៅ​ចំណុច​អន្ទង់អាំង​ធំ ស្ថិតក្នុង​ភូមិ​ជី​មាល ឃុំ​អណ្តូងទឹក ស្រុក​បុ​ទុម​សាគរ​។​

​សមត្ថកិច្ច​ឲ្យ​ដឹងថា​រថយន្ត​បង្កហេតុ​ម៉ាក FREIGHTLINER ពណ៌​ខៀវ ពាក់​ស្លាក​លេខ ៣A៦៦៦៨ ព្រះសីហនុ ដឹក​ថ្ម​ពី​ត្រពាំង​ក្រឡឹង មក​ជួសជុល​ផ្លូវ​៤៨ បើកបរ​ដោយ​ឈ្មោះ ចន្ថា ភេទ​ប្រុស អាយុ ២៦​ឆ្នាំ ទីលំនៅ ខេត្តកំពត បាន​ក្រឡាប់​ធ្លាក់​ចិញ្ចើមថ្នល់​ដោយ​ខ្លួនឯង បណ្តាលអោយ​រងរបួស​ធ្ងន់ និង​ខូចខាត​ទ្រព្យសម្បត្តិ​រដ្ឋ បាក់​រនាំង​សុ​វត្តិភាព​៦​សន្លឹក​។​

​មូលហេតុ​:​ប្រើ​ល្បឿន​ចុះ​ចំណោត ត្រង់​ផ្លូវ​កោង​។​ ​បច្ចុប្បន្ន ជនរងគ្រោះ​បាន​បញ្ជូនមក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​។

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close