ឡោមព័ទ្ធ​ទីតាំង​មួយកន្លែង នៅខណ្ឌដូនពេញ ឃាត់ខ្លួន​ជនបរទេសប្រមាណ ២០ នាក់ សង្ស័យ​ពាក់ព័ន្ធ​លួច​បង្កប់ សេវាកម្ម​ផ្លូវភេទ​

(ភ្នំពេញ) ៖ ជនបរទេស​ប្រុស​ស្រី ប្រមាណ ២០ នាក់ ត្រូវបាន​កម្លាំង​កង​រាជ អាវុធហត្ថ រាជធានី​ភ្នំពេញ ​ឃាត់ខ្លួន នៅ​ទី​តាំងហាង​ម៉ាស្សា មួយកន្លែង ដែលមាន​ស្លាក យីហោ ជា​អក្សរ​ចិន ប្រែ​ថា «ឈូង​សមុទ្រ​ក្រអូប » ​កាលពី​វេលា​ម៉ោងជាង ១២ រំលងអធ្រាត្រ ឈានចូល​ថ្ងៃទី​៦ ខែមីនា ឆ្នាំ​២០២២ ស្ថិតនៅតាម​បណ្តោយ ផ្លូវ​លេខ​១៧២ សង្កាត់​ផ្សារ​ថ្មី​៣ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។​

បើតាម​របាយការណ៍​របស់​សមត្ថកិច្ច​កង​រាជអាវុធហត្ថ​ថា ​នៅមុន​ពេល​ចុះ​ឡោមព័ទ្ធ​ទីតាំង​ខាងលើ កម្លាំង​កងរាជអាវុធហត្ថ បាន​ស្រាវជ្រាវ ដើម្បី​កំណត់​ឱ្យបាន​ច្បាស់ នូវ​មុខសញ្ញា​នៃ​បទល្មើស រហូត​ឈានដល់ ការបើក​ប្រតិបត្តិការ បង្ក្រាប​តែម្តង​។​

​ក្រោយពេល​ប្រតិបត្តិការ​ចប់ កម្លាំង​កងរាជអាវុធហត្ថ បាន​នាំខ្លួន​មនុស្ស​ប្រុស​ស្រី​ទាំងនេះ ទៅកាន់​មូលដ្ឋាន​កងរាជអាវុធហត្ថ រាជធានី​ភ្នំពេញ ដើម្បី​ធ្វើការ​សួរនាំ និង​ចាត់ការ ទៅតាម​នីតិវិធី​ច្បាប់ ជា​បន្តទៀត​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close