ខឹងប្រពន្ធអោយផឹកទឹកក្រូចឆ្មា កាប់ដល់ស្លាប់ រួចរត់ទៅសារភាព

នៅវេលាម៉ោងប្រមាណ៥ព្រឹក ថ្ងៃទី៨ ខែមីនានេះ មានករណីឃាតកម្មមួយបានកើតឡើង នៅចំណុចភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប​ ដោយប្ដីកាប់ប្រពន្ធខ្លួន។

យោងតាមរបាយការណ៍សមត្ថកិច្ចបានអោយដឹងថា កាលពី វេលាម៉ោង​០៥.៣០នាទីស្ថិតនៅផ្ទះភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប មានករណីឃាតកម្មបង្កឡើងដោយជនសង្ស័យ ឈ្មោះ ស្រេង សុខ អាយុ៤៦ឆ្នាំ បានធ្វើសកម្មភាពយកកាំបិតតាំងតោកាប់ប្រពន្ធឈ្មោះសោរ គឹមហៀង ភេទស្រី អាយុ៤២ឆ្នាំរស់នៅជុំគ្នាត្រង់ក​បណ្តាលអោយស្លាប់​ រួចយកភួយគ្របជនរងគ្រោះហើយចាក់សោរទ្វាផ្ទះនិងរបង និងជិះម៉ូតូទៅជួបសមត្ថកិច្ចនៅម្តុំស្រះស្រង់ ហើយប្រាប់ដល់សមត្ថកិច្ចថាខ្លួនសម្លាប់ប្រពន្ធ ។

ក្រោយពីទទួលព័ត៌មាន​យើងបាននាំជនសង្ស័យ​ទៅកន្លែងកើតហេតុ ដោយឃើញថាពិតជាមានមនុស្សស្លាប់ពិតមែន បន្ទាប់មកយើងបាននាំជនសង្ស័យយកមកសួរនាំ ក្រោយពីសួរនាំជនសង្ស័យបានឆ្លើយសារភាពថាខ្លួនពិតជាបានរុញប្រពន្ធធ្លាក់ពីលើកាំជណ្តើរ រួចយកកាំបិតតាំងតោសម្លាប់ប្រពន្ធពិតមែន ដោយមូលហេតុជនសង្ស័យខឹងនិងប្រពន្ធ មិនសូវយកចិត្តទុកដាក់ក្រុមគ្រួសាររបស់ខ្លួន និងបង្ខំអោយខ្លួនផឹកទឹកក្រូចឆ្មាសុទ្ធ ខណះពេលដែរជនសង្ស័យមានជំងឺក្រពះ ជំងឺតំរោងនោម និងកំពុង​ព្យាបាល​ជំងឺកូវីដ១៩។​

ក្រោយធ្វើការឃាត់ខ្លួន សមត្ថកិច្ចបាននាំជនសង្ស័យទៅយកសំណាកពាក់ព័ន្ធនិងជំងឺកូវីដ១៩ លទ្ធផល​អវិជ្ជមាន​។​

យ៉ាងណាក៏ដោយ ពេលនេះសមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close