កម្ពុជា បន្តរកឃើញករណីឆ្លងថ្មី កូវីដ១៩ អូមីក្រុង ១៩៨នាក់ទៀត ខណៈជាសះស្បើយ ៣៣៩នាក់
ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២២នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីរកឃើញអ្នកឆ្លងកូវីដថ្មី ប្រភេទអូមីក្រុងចំនួន ១៩៨នាក់ ក្នុងនោះករណីនាំចូល ០៤នាក់ និងឆ្លងក្នុងសហគមន៍ ១៩៤នាក់ ចំណែកអ្នកជំងឺជាសះស្បើយ ៣៣៩នាក់ និងពុំមានអ្នកស្លាប់នោះទេ។
សូមជម្រាបថា គិតត្រឹមថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២២ កម្ពុជា បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ១៣ម៉ឺន ៣ពាន់ ២៦៣នាក់, អ្នកជាសះស្បើយសរុប ១២ម៉ឺន ៧ពាន់ ៦៨៣នាក់, ស្លាប់សរុប ៣ពាន់ ០៤៣នាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។