កម្ពុជា ប្រកាស​ប្រគល់​រថយន្ត​ដឹក​វ៉ាក់សាំង​ចំនួន ១០​គ្រឿង ជូន​ប្រទេស​ឡាវ​

​គណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​កូ​រីដ​-១៩ ក្នុង​ក្របខណ្ឌ​ទូទាំងប្រទេស (​គ​.​វ​.​ក​-១៩) សូម​គោរព ជម្រាបជូន​សាធារណជន និង​អ្នកសារព័ត៌មាន​ទាំងអស់​ឱ្យបាន​ជ្រាបថា​៖ យោងតាម​ការណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​១២ ខែមីនា ឆ្នាំ​២០២២ លោកជំទាវ​វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន រដ្ឋលេខាធិការ និង​ជា​ប្រធាន​គណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ក្នុង ក្របខណ្ឌ​ទូទាំងប្រទេស (​គ​.​វ​.​ក​-១៩) និង​ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​ត​ជោ​នាយករដ្ឋមន្ត្រី នឹង​នាំយក ជំនួយ​រថយន្ត​ដឹក​វ៉ាក់សាំង​ចំនួន ១០​គ្រឿង របស់​រាជរដ្ឋាភិបាល​និង​ប្រជាជន​កម្ពុជា ទៅ​ប្រគល់ជូន​រដ្ឋាភិបាល​និង ប្រជាជន​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ នៅ​ច្រកព្រំដែន​អន្តរជាតិ​ត្រពាំង​ក្រៀល ស្ថិតនៅ ក្នុង ខេត្តស្ទឹងត្រែង​ជាប់​ព្រំដែន​ខេត្ត​ចម្ប៉ា​ស័ក​នៃ​ប្រទេស​ឡាវ​។​

​ការសម្រេច​ផ្ដល់​រថយន្ត​ដឹក​វ៉ាក់សាំង​របស់​រាជរដ្ឋាភិបាល​និង​ប្រជាជន​កម្ពុជា ជូន​រដ្ឋាភិបាល​និង​ប្រជាជន​ន សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ​នាពេលនេះ គឺជា​ការបង្ហាញ​នូវ​ការយកចិត្តទុកដាក់​ខ្ពស់បំផុត​របស់ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ចំពោះ​សុខភាព​និង​សុខុមាលភាព​របស់​ប្រជាជន​ឡាវ ក្នុងនាម​ជា​ប្រទេស​ជិត ខាង​ភូមិ​ផង​របង​ជាមួយគ្នា ក៏ដូចជា​ការពង្រឹង​នូវ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី និង​ជា​កាយវិការ​មនុស្សធម៌​ប្រកបដោយ បេះដូង​ដ៏​ល្អ​ប្រពៃ​ពិតប្រាកដ​របស់ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ក្នុងន័យ “​កម្ពុជា​ជា​ប្រទេស​តូចតាច​តែ​
​មាន បេះដូង​ធំ​ទូលាយ ហើយ​កម្ពុជា ក៏​តែងតែបាន និង​កំពុង​ធ្វើ ដោយ​ឈរលើ​ស្មារតី​មិត្តភាព សាមគ្គីភាព​និង​កិច្ច សហប្រតិបត្តិ​ការល្អ ប្រកបដោយ​ការគិតគូរ​ខ្ពស់ រួមគ្នា​ដោះស្រាយ​វិបត្តិ​នៃ​ការឆ្លង​រីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ នៅក្នុង ប្រទេស និង​នៅក្នុង​តំបន់​។

​អំណោយ​មនុស្សធម៌​ដ៏​ថ្លៃថ្លា​របស់​កម្ពុជា​នាពេល​នេះ នឹង​រួមចំណែក​បន្ថែមទៀត​ជូន​ដល់ ប្រទេស​ឡាវ នៅក្នុង​ការឆ្លើយតប​ទៅនឹង​វិបត្តិ​ជំងឺ​កូ​រីដ​-១៩ ជាពិសេស​លើ​កិច្ច​ការចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ជូន​ដល់ ប្រជាជន​ឡាវ​ឱ្យ​កាន់​តែមាន​ភាពល្អប្រសើរ​ឡើងជា​លំដាប់​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close