បន្ទាប់ពីថ្នាំកូវីដ១៩ ពលរដ្ឋនៅក្នុងតំបន់អឺរ៉ុបនាំគ្នា ទៅទិញថ្នាំ iodine ដោយបារម្ភខ្លាចសង្គ្រាមបរមាណូ
ពលរដ្ឋនៅក្នុងតំបន់អឺរ៉ុប បាននាំគ្នាទៅទិញថ្នាំ iodine មករក្សាទុកបង្ការសារធាតុវិទ្យុសកម្ម ខ្លាចមានសង្គ្រាមបរមាណូរវាងរុស្ស៊ីនិងអ៊ុយក្រែន។ ថ្នាំ iodine ជាប្រភេទ (kali iodid) មានសមត្ថភាពក្នុងការកាត់បន្ថយជំងឺមហារី និងជំងឺជាច្រើនទៀត ពាក់ព័ន្ធសារធាតុវិទ្យុសកម្ម ពិសេសគឺកុមារ។ ថ្នាំនេះបានផលិតឡើងក្រោយ គ្រោះមហន្តរាយបែកធ្លាយសារធាតុវិទ្យុសកម្មនៅរោងចក្របរមាណូ Chernobyl នាឆ្នាំ ១៩៨៦។
នៅក្នុងប្រទេសប៊ែលហ្ស៊ិច មានមនុស្សប្រមាណ៣ម៉ឺននាក់ហើយបាននាំគ្នាទៅយកថ្នាំ iodine ដោយអត់គិតថ្លៃមករក្សាទុក បន្ទាប់ពីប្រធានាធិបតីរុស្ស៊ី លោកពូទីនចេញបញ្ជារដល់កងកម្លាំងបរមាណូត្រៀមលក្ខណក្នុងការធ្វើសង្គ្រាមកាលពីថ្ងៃទី ២៧ខែកុម្ភៈ ក៏ដូជជារោងចក្រអគ្គិសនីយ៍ដើរដោយថាមពលបរមាណូ ឆេះកាលពីថ្ងៃទី ៤ខែមីនា បង្កឲ្យមានក្តីបារម្ភកាន់តែខ្លាំងស្តីពីការបែកធ្លាយសារធាតុវិទ្យុសកម្ម។
សារព័ត៌មាន Bloomberg បានផ្សាយថាតម្រូវថ្នាំ iodine កើនឡើង ១០០ដងនៅក្នុងប្រទេសប៉ូឡូញ បើទោះបី រដ្ឋាភិបាលប្រទេសនេះបានប្រកាស រក្សាថ្នាំដើម្បីទុកជូនពលរដ្ឋនៅក្នុងពេលមានគ្រោះអាសន្ន។
ក្រៅពីនេះ នៅមានប្រទេសជាច្រើនទៀត ក្នុងតំបន់អឺរ៉ុប ក្នុងនោះមាន ប្រទេស ន័រវែស Luxembourg ក៏បាននាំគ្នាទៅទទួលថ្នាំមករក្សាទុកក្នុងផ្ទះផងដែរ បង្ការគ្រោះអាសន្នកើតឡើង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។