កម្ពុជា បន្តរកឃើញករណីឆ្លងថ្មី កូវីដ១៩ អូមីក្រុង ២៣៨នាក់ទៀត ខណៈជាសះស្បើយ ៣១២នាក់ និងស្លាប់ម្នាក់
ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីរកឃើញអ្នកឆ្លងកូវីដថ្មី ប្រភេទអូមីក្រុងចំនួន ២៣៨នាក់ ក្នុងនោះករណីនាំចូល ២៤នាក់ និងឆ្លងក្នុងសហគមន៍ ២១៤នាក់ ចំណែកអ្នកជំងឺជាសះស្បើយ ៣១២នាក់ និងមានអ្នកស្លាប់ម្នាក់។
សូមជម្រាបថា គិតត្រឹមថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២ កម្ពុជា បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ១៣ម៉ឺន ៣ពាន់ ៥០១នាក់, អ្នកជាសះស្បើយសរុប ១២ម៉ឺន ៧ពាន់ ៩៩៥នាក់, ស្លាប់សរុប ៣ពាន់ ០៤៣៤នាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។