លោក Yoon Suk-yeol ជាប់ឆ្នោត​ជា​ប្រធានាធិបតី​ថ្មី នៃ​ប្រទេស​កូរ៉េខាងត្បូង​

​សេ​អ៊ូ​ល​៖ បេក្ខជន​អភិរក្សនិយម​មកពី​គណបក្សប្រឆាំង លោក យូ​ន ស៊ុ​ក យ៉ុ​ល (Yoon Suk-yeol) នៅ​ថ្ងៃ​ពុធ​សប្តាហ៍​នេះ បានទទួល​ជ័យជម្នះ​នៅក្នុង​ការបោះឆ្នោត​ប្រធានាធិបតី​កូរ៉េខាងត្បូង​។ នេះ​បើតាម​ទីភ្នាក់ងារសារព័ត៌មាន​កូរ៉េ យ៉ុ​ន​ហាប់ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​។​

@‚P‚O“ú–¢–¾AŠØ‘‘哝—Ì‘I‚ɏŸ—˜‚µ‰Ô‘©‚ðŽè‚É‚·‚éu‘–¯‚̗́v‚Ì›šŽà‰xŽƒƒEƒ‹i‹¤“¯j

​លោក យូ​ន ស៊ុ​ក យ៉ុ​ល បាន​ជាប់ឆ្នោត​ជា​ប្រធានាធិបតី​កូរ៉េខាងត្បូង​ថ្មី បន្ទាប់ពី​បាន​ជ័យជំនះ​លើ​គូប្រជែង​របស់លោក​មក​ពី​គណបក្សកាន់អំណាច​គឺ លោក លី ជេ ម្យុ​ន (Lee Jae-myung)​។ ក្រោយ​ទទួលបាន​ជ័យជម្នះ លោក យូ​ន ស៊ុ​ក យ៉ុ​ល បាន​សន្យាថា លោក​នឹង​តម្កល់​ឯកភាព​ជាតិ​ជា​អាទិភាព ហើយនឹង​ដោះស្រាយ​បញ្ហា​ជាមួយ​កូរ៉េខាងជើង តាមរយៈ​កិច្ចសហប្រតិបត្តិការ​ជាមួយ​សហរដ្ឋអាមេរិក និង​ជប៉ុន​។

​បើតាម​ការគ្រោងទុក​នោះ លោក យូ​ន នឹងត្រូវ​ឡើងកាន់តំណែង​ជា​ប្រធានាធិបតី​កូរ៉េខាងត្បូង ដោយមាន​អាណត្តិ ៥​ឆ្នាំ ជំនួស​លោក មូ​ន ចេ​អ៊ី​ន នៅ​ខែឧសភា​ខាងមុខនេះ​។​

​គួរ​បញ្ជាក់ថា យោងតាម​ការរាប់​សន្លឹក​ឆ្នោត​បាន ៩៨​ភាគរយ​បាន​បង្ហាញថា លោក យូ​ន ទទួលបាន​សំឡេងគាំទ្រ ៤៨.៦​ភាគរយ ក្នុង​គ្រា​ដែល​គូប្រជែង​របស់លោក គឺ​លោក លី ទទួលបាន​សំឡេងគាំទ្រ ៤៧.៨​ភាគរយ​។ ជាមួយគ្នានេះ លោក លី ក៏បាន​ទទួលស្គាល់​បរា​ជ័យ ហើយ​ចូលរួម​អបអរសាទរ​ដល់​លោក យូ​ន ផងដែរ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close