ពលករ​ខ្មែរ​ជិត ១៥០​នាក់ ត្រូវ​អាជ្ញាធរ​ថៃ បញ្ជូន​ត្រឡប់មក​កម្ពុជា​វិញ

​ខេត្តបាត់ដំបង​៖ នៅ​ព្រឹក​ថ្ងៃទី​១០ ខែមីនា ឆ្នាំ​២០២២ អាជ្ញាធរ​នៃ​ព្រំដែន​ខេត្តបាត់ដំបង បានទទួល​ពលករ​ចំនួន ១៤៧​នាក់ (​ស្រី ៥៧​នាក់ ក្មេង ៣០​នាក់​) ដែល​បាន​វិល​ត្រឡប់មក​ស្រុក​វិញ តាម​ច្រក​តំបន់​អូរ​អន្លក់ ស្ថិតក្នុង​ភូមិ​អូរ​អន្លក់ ឃុំ​តា​សែន ស្រុក​កំរៀង ខេត្តបាត់ដំបង ។​

​ពលករ​ខ្មែរ​ទាំងអស់ ១៤៧​នាក់​នេះ ត្រូវបាន​សមត្ថកិច្ច​ធ្វើការ​សាកសួរ ចុះ​កំណត់ហេតុ និង​អប់រំ​ណែនាំ​អំពី​វិធានការ​ការពារ​ជំងឺ​កូ​វី​-១៩ រួច​ប្រគល់​ទៅឱ្យ​ក្រុមគ្រូពេទ្យ​ធ្វើតេស្ត​រហ័ស ជា​លទ្ធផល​រកឃើញ វិជ្ជមាន​កូ​វីដ​-១៩ ចំនួន ៣​នាក់​(​ស្រី ១​នាក់ ក្មេង ១​នាក់​)​។ ចំណែក​ពលករ​ចំនួន ២៤​នាក់​(​ស្រី ៩​នាក់ ក្មេង ៥​នាក់ ក្មេងស្រី ១​នាក់​) ត្រូវបាន​បញ្ជូនទៅ​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​មណ្ឌល​គីឡូ​៩ ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង​។​

​ដោយឡែក​ពលករ​ដែល​មាន​កាត​ចាក់​វ៉ាក់សាំង​ចំនួន ១២០​នាក់ (​ស្រី ៤៧​នាក់ ក្មេង ២៤​នាក់ ក្មេងស្រី ១២​នាក់​) ក្នុង​នោះបាន​ចាក់​វ៉ាក់សាំង​ដល់​ក្មេង​ចាប់ពី​អាយុ​៥​ឆ្នាំ​ដល់​១៨​ឆ្នាំ​ចំនួន ១៦​នាក់​(​ស្រី ១០​នាក់​) ហើយ​ពួកគេ​ត្រូវបាន​អនុញ្ញាតឱ្យ​ត្រឡប់​ទៅ​ស្រុកកំណើត​រៀងៗ​ខ្លួន​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close