សម្តេច​ក្រឡាហោម ស ខេង ណែ​នាំឱ្យ​រដ្ឋបាល​ខេត្តបាត់ដំបង ទប់ស្កាត់​ការបំផ្លិចបំផ្លាញ​ធនធានធម្មជាតិ​ទាំង​លើគោក​និង​ក្នុង​ទឹក ពិសេស​ធនធាន​នៅ​បឹង​ទន្លេសាប

​ខេត្តបាត់ដំបង​៖ សម្តេច​ក្រឡាហោម ស ខេង ណែ​នាំឱ្យ​រដ្ឋបាល​ខេត្តបាត់ដំបង ទប់ស្កាត់​ការបំផ្លិចបំផ្លាញ​ធនធានធម្មជាតិ​ទាំង​លើគោក​និង​ក្នុង​ទឹក ពិសេស​ធនធាន​នៅ​បឹង​ទន្លេសាប​។ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ថ្លែង​បែបនេះ ក្នុង​ ​ឱកាស​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បិទ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​២០២១ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០២២ របស់​រដ្ឋបាល​ខេត្តបាត់ដំបង កាលពី​ថ្ងៃទី​១០ ខែមីនា ឆ្នាំ​២០២២​។

​ជាមួយគ្នា សម្ដេច ក៏បាន​ស្នើ​ក្រុមការងារ​រាជរដ្ឋាភិបាល​ផ្ដល់​ការគាំទ្រ​រដ្ឋបាលខេត្ត ដោយ​សង្កត់ធ្ងន់ថា បើ​ធ្វើ​មិនបាន​ល្អ​ទេ នឹង​ទទួល​ការរិះគន់​ពី​អ្នកជំនាន់ក្រោយ​។

សម្ដេច​បានផ្ដល់​អនុសា​សន៍​ឱ្យ​ទប់ស្កាត់​ការដឹកជញ្ជូន​លើស​ទំងន់​បំផ្លាញ​ផ្លូវថ្នល់ រៀបចំ​សណ្ដាប់ធ្នាប់​ក្រុង​ឱ្យមាន​ច​ញ្ចើ​ម​ផ្លូវ​សម្រាប់​ថ្មើ​ជើង រៀបចំ​កែលម្អរ​សួនច្បារ​លើ​ទ្រូងផ្លូវ​ឱ្យបាន​ស្អាត​ដើម្បី​លើកកម្ពស់​សោ​ភណ្ឌ​ភាព​។ សម្ដេច​ថា​ការងារ​នេះ​ទាមទារ​ការ​បំផុស​ចលនា​ចូលរួម​ពី​ប្រជាពលរដ្ឋ​ដែល​រស់នៅ​អម​សងខាង​ផ្លូវ​ទើប​ទទួលបាន​ជោគជ័យ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close