រដ្ឋលេខាធិការក្រសួងសុខាភិបាល បញ្ជាក់ជាថ្មីម្តងទៀតថា ឱសថ Molnupiravir គឺសម្រាប់ព្យាបាលអ្នកជំងឺកូវីដ មិនមែនសម្រាប់លេបការពារទេ
ភ្នំពេញ៖ «ឱសថ Molnupiravir គឺជាឱសថប្រើសម្រាប់ព្យាបាលអ្នកជំងឺកូវីដ១៩ មិនមែនជាប្រភេទឱសថលេបការពារកុំឲ្យឈឺ កូវីដ១៩នោះទេ។
លោកជំទាវវេជ្ជ. ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) បានបញ្ជាក់បែបនេះ ក្នុងពិធីប្រគល់រថយន្ដដឹកវ៉ាក់សាំងចំនួន ២០គ្រឿង ជូនមន្ទីរសុខាភិបាលរាជធានី-ខេត្ត ជាលើកទី៣ កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២៕
លោកជំទាវ សូមបងប្អូនប្រជាពលរដ្ឋយល់ឲ្យច្បាស់ទៅលើចំណុចនេះ, ហើយអ្វីដែលខ្ញុំចង់បញ្ជាក់ជូននៅពេលនេះ នៅពេលដែលបងប្អូនធ្វើតេស្ដរហ័ស ហើយឃើញវិជ្ជមានកូវីដ១៩ អញ្ចឹងនៅពេលនោះទើបបងប្អូនចាំផ្ដើមពិសារឱសថនេះ ដើម្បីជួយដល់ការព្យាបាល កុំឲ្យវិវឌ្ឍន៍ទៅរកសភាពធ្ងន់ធ្ងរ និងឆាប់ជាសះស្បើយផងដែរ»៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។