អភិបាលក្រុងសៀមរាប ត្រូវផ្លាស់ឲ្យទៅធ្វើជាអភិបាលស្រុកប្រាសាទបាគងវិញ
យោងតាមសេចក្តីសម្រេចរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ចុះថ្ងៃទី២ ខែវិច្ឆិកា បានបង្ហាញថា លោក ស៊ូរ ប្លាតុង ដែលជាអភិបាលក្រុងសៀមរាប ត្រូវបានផ្លាស់ប្តូរតួនាទី ដោយត្រូវទៅកាន់តំណែងជាអភិបាលស្រុកប្រាសាទបាគង វិញ។
ជាមួយគ្នានេះ បើតាមសេចក្តីសម្រេចដដែល លោក នួន ពុទ្ធារ៉ា ដែលមានឋានន្តរស័ក្តិវរមន្រ្តីថ្នាក់លេខ១ ត្រូវបានតែងតាំងជាអភិបាលក្រុងសៀមរាប ជំនួសលោក ស៊ូរ ប្លាតុង, លោក ម៉ក់ ប្រុស ឋានន្តរស័ក្តិវរមន្រ្តីថ្នាក់លេខ៣ ត្រូវបានតែងតាំងជាអភិបាលស្រុកសូទ្រនិគម សម្រាប់អាណត្តិទី២ ក្នុងដែនសមត្ថកិច្ចដដែល, លោក ពៅ ប៊ុនធឿន ឋានន្តរសក្តិវរមន្រ្តីថ្នាក់លេខ៤ ត្រូវតែងតាំងជាំអភិបាលស្រុកជីក្រែងដដែល និងលោក លុក ផុស ឋានន្តរស័ក្តិវរមន្រ្តីថ្នាក់លេខ៣ ត្រូវតែងតាំងជាអភិបាលស្រុកអង្គរជុំ សម្រាប់អាណត្តិទី២ ដដែល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។