ក្រសួងសុខាភិបាល កំណត់តម្លៃឲ្យគ្លីនិកឱសថស្ថាន លក់ថ្នាំ MOLNATRIS បន្តតែមិនឱ្យលើស ៦០ដុល្លារ ក្នុង១ដូស
ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានឱ្យដឹងថា ចាប់ពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២ តទៅ បុគ្គលម្នាក់ អាចស្នើសុំទិញឱសថម៉ូលណាទ្រីស ពី ១ប្រអប់ ដល់ ១០ប្រអប់ ហើយមន្ទីរពេទ្យឯកជន គ្លីនិក ឱសថស្ថាន ឱសថស្ថានរងអាចស្នើសុំទិញ ពី ១០ ប្រអប់ ដល់ ១០០ប្រអប់ (តម្លៃ ៥០ដុល្លារ ក្នុង ១ប្រអប់) ហើយអាចលក់បន្តមិនលើសពី ៦០ដុល្លារអាមេរិកក្នុង១ដូស។
ក្រសួងបានកំណត់តម្លៃនេះ នៅក្នុងសេចក្ដីជូនដំណឹងមួយ ដែលចេញផ្សាយកាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២។ មន្ទីរពេទ្យឯកជន គ្លីនិក ឱសថស្ថាន ឱសថស្ថានរង និងសាធារណជន អាចបញ្ជាទិញសាជាថ្មីយ៉ាងតិច ១សប្ដាហ៍ ក្រោយបញ្ជាទិញលើកចុងក្រោយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។