សមត្ថកិច្ច​​ខេត្ត​ព្រះសីហនុ បង្ក្រាប​ករណី​ក្រុម​អនាធិបតេយ្យ​ជិត ៣០០​នាក់ ចូលចាប់​ទន្ទ្រាន​ដី​រដ្ឋ ក្នុង​តំបន់​ឧទ្យាន​ជាតិ​ជួរ​ភ្នំ​ក្រវ៉ា​ញ​ខាងត្បូង​

ខេត្ត​ព្រះសីហនុ​៖ កាលពី​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០២២ គណៈបញ្ជាការ​ឯកភាព​ស្រុក​កំពង់សីលា បាន​ដឹកនាំ​កម្លាំង​សមត្ថកិច្ច​ចម្រុះ បាន​ចុះបង្ក្រាប​ករណី​ក្រុម​អនាធិបតេយ្យ មាន​គ្នា​ប្រមាណ ២៩៥​នាក់ ក្នុង នោះ​ស្ត្រី ១១៣​នាក់ បាន​ចូលចាប់ ទន្ទ្រាន​ដី​រដ្ឋ ក្នុង​តំបន់​ឧទ្យាន​ជាតិ​ជួរ​ភ្នំ​ក្រវ៉ា​ញ​ខាងត្បូង នៅ​ចំណុច គីឡូ​លេខ ១៥ ដល់​គីឡូ​លេខ​១៧ ស្ថិត​ក្នុងភូមិ ចាំ​ស្រី ឃុំ​កំពង់សីលា ស្រុក​កំពង់សីលា ខេត្ត​ព្រះសីហនុ ។

​ក្នុង​ប្រតិបត្តិការ​នោះ សមត្ថកិច្ច​បាន​ឃាត់ខ្លួន ជនសង្ស័យ ជា​មេខ្យល់​បាន​ចំនួន ១០​នាក់ កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ចាត់ការ​តាមផ្លូវ​ច្បាប់​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close