លោក បា​រ៉ា​ក់ អូ​បា​ម៉ា វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩

​អតីត​ប្រធានាធិបតី​អាមេរិក​លោក បា​រ៉ា​ក់ អូ​បា​ម៉ា នៅ​ថ្ងៃអាទិត្យ​ថ្លែងថា លោក​បាន​ធ្វើតេស្ត​វិជ្ជមាន​ជំងឺ​កូ​វីដ​១៩​។ លោក អូ​បា​ម៉ា បាន​សរសេរ​សារ​បង្ហោះ​នៅលើ Twitter ថា ខ្ញុំ​មាន​អាកា​រៈរ​មាស់​បំពង់ក​ពីរ​បី​ថ្ងៃ​មកហើយ ប៉ុន្តែ​ខ្ញុំ​មាន​អារម្មណ៍ល្អ​ទេ​។

គាត់ និង​ប្រពន្ធ​របស់គាត់ Michelle ដឹងគុណ​ចំពោះ​ការចាក់​វ៉ាក់សាំង និង​ដូ​ស​ជំរុញ ប៉ុន្តែ​លោកស្រី Michelle បានធ្វើ​តេស្ត​អវិជ្ជមាន​។​

​អតីត​ប្រធានាធិបតី​អាមេរិក​រូបនេះ​បន្ថែមថា វា​ជា​សារ​រំលឹក​មួយ​ក្នុង​ការចាក់​វ៉ាក់សាំង​ការពារ ប្រសិនបើ​អ្នក​មិនទាន់បាន​ចាក់​វ៉ាក់សាំង​ទេ ទោះបីជា​ករណី​ឆ្លង​ធ្លាក់ចុះ​ក៏ដោយ​។

​លោក អូ​បា​ម៉ា ដែលមាន​អាយុ ៦០​ឆ្នាំ​បាន​ធ្វើជា​ប្រធានាធិបតី​ទី​៤៤ របស់​សហរដ្ឋអាមេរិក​ពី​ឆ្នាំ​២០០៩ ដល់​ឆ្នាំ​២០១៧៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close