កម្ពុជា បន្ត​រកឃើញ​អ្នក​ឆ្លង​កូ​វីដ​១៩ អូ​មី​ក្រុង​ថ្មី ១៤៥​នាក់ និង​មាន​ជាសះស្បើយ ៣២៤​នាក់​

​ភ្នំពេញ​៖ ក្រសួងសុខាភិបាល នៅ​ថ្ងៃទី​១៤ ខែមីនា ឆ្នាំ​២០២២​នេះ បានប្រកាស​រកឃើញ​អ្នក​ឆ្លង​កូ​វីដ​១៩ ប្រភេទ​អូ​មី​ក្រុង​ថ្មី ១៤៥​នាក់​បន្ថែមទៀត ខណៈ​មាន​ជាសះស្បើយ ៣២៤​នាក់ តែ​ពុំមាន​អ្នកស្លាប់​ទេ​។​

​ក្រសួង បាន​បញ្ជាក់ថា ក្នុង​ចំ​ណោ​ច​អ្នក​ឆ្លង​ថ្មី ១៤៥​នាក់​នោះ មាន​ករណី​ឆ្លង​ក្នុង​សហគមន៍ ១១៥​នាក់ និង​ករណី​នាំចូល​ពី​ក្រៅប្រទេស ៣០​នាក់​។

​គិត​ត្រឹម​ថ្ងៃទី​១៤ ខែមីនា ឆ្នាំ​២០២២​នេះ កម្ពុជា បាន​រកឃើញ​អ្នក​កើត​កូ​វីដ​១៩ សរុប​ចំនួន ១៣​ម៉ឺន ៣​ពាន់ ២១៣​នាក់ ក្នុងនោះ​ព្យាបាល​ជាសះស្បើយ ១២​ម៉ឺន ៩​ពាន់ ២៩២​នាក់ និង​អ្នកស្លាប់​សរុប ៣​ពាន់ ០៤៧​នាក់​។​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close