រុស្សី នឹងចេញផ្សាយទណ្ឌកម្មសងសឹកប្រឆាំងលោកខាងលិចវិញ នៅឆាប់ៗនេះ
ម៉ូស្គូ៖ អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក សឺហ្គេ រីយ៉ាបកូវ បាននិយាយនៅថ្ងៃសៅរ៍សប្តាហ៍មុននេះថា ប្រទេសរបស់លោកនឹងផ្សព្វផ្សាយកញ្ចប់ទណ្ឌកម្មបុគ្គល ដើម្បីប្រឆាំងនឹងលោកខាងលិចវិញនាពេលឆាប់ៗខាងមុខនេះ។
លោក រីយ៉ាបកូវ បាននិយាយតាមកញ្ចប់ទូរទស្សន៍ Channel One របស់រុស្ស៊ីថា បញ្ជីរាយនាមបានរួចរាល់ហើយ និងថា កញ្ចប់ទណ្ឌកម្មនឹងត្រូវបានបង្ហាញជាសាធារណៈក្នុងពេលឆាប់ៗនេះ។
បើតាមលោក រីយ៉ាបកូវ ទីក្រុងម៉ូស្គូ មើលមិនឃើញមានការបង្ហាញណាមួយដែលថា សហរដ្ឋអាមេរិកបានត្រៀមខ្លួនជាស្រេច ដើម្បីបន្តការសន្ទនាលើអ៊ុយក្រែននោះទេ។
អ្នកការទូតក៏បានព្រមានទីក្រុងវ៉ាស៊ីនតោនផងដែរ ដើម្បីប្រឆាំងនឹងការបញ្ជូនអាវុធទៅឱ្យអ៊ុយក្រែន ដោយបន្ថែមថា អាវុធទាំងនេះនឹងក្លាយជាគោលដៅស្របច្បាប់សម្រាប់កងកម្លាំងរុស្ស៊ី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។