ឃាត់​រថយន្ត​ទំនើប​របស់​ស្រី​ស្អាត​មួយ​គ្រឿង ​សង្ស័យ​​គ្មាន​ពន្ធ និង​ពាក់​ស្លាក​លេខ​ក្លែងក្លាយ

(បន្ទាយមានជ័យ) ៖ មន្ត្រី​គយ និង​រដ្ឋ​ករ​តំបន់​៥ បាន​ឃាត់​រថយន្ត​ស៊េរីទំនើប​មួយ​គ្រឿង ម៉ាក​ឡិច​ស៊ី​ស RX.350 ដែល​ត្រូវគេ​​សង្ស័យ​ថា គ្មាន​ពន្ធ និង​ពាក់​ស្លាក​លេខ​ក្លែងក្លាយ ដើម្បី​មាន​វិធានការ​តាម​ផ្លូវច្បាប់ កាលពី​វេលា​ម៉ោង​២​និង​១០​នាទី​រសៀល ថ្ងៃ​ទី​១៣ ខែមីនា ឆ្នាំ​២០២២ នៅ​ចំណុច​មុខ​ផ្សារ​អគ្គរ​ថ្មី ស្ថិត​ក្នុងភូមិ​ប៉ា​លិ​លេ​យ្យ​មួយ សង្កាត់​-​ក្រុង​ប៉ោយ​ប៉ែ​ត​។

 

មន្ត្រី​គយ និង​រដ្ឋ​ករ​តំបន់​៥ ប្រចាំ​ខេត្តបន្ទាយមានជ័យ បានអោយ​ដឹង​ថា ដោយ​អនុវត្តន៍​តាម​ការ​ណែនាំ​ពី​រាជរដ្ឋាភិបាល​កម្ពុជា និង​វិធានការ​ពី​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋ​ករ​កម្ពុជា ដើម្បី​ព​ង្រឹ​ក​ការ​ប្រមូល​ពន្ធ​ជូន​រដ្ឋ មន្ត្រី​គយ និង​រដ្ឋ​ករ​ការិយាល័យ បាន​ស្រាវជ្រាវ និង​ធ្វើការ​បង្ក្រាប​អំពើ​រត់ពន្ធ​តំបន់​៥ ប្រចាំ​ខេត្ត ដោយ​បាន​ធ្វើការ​ស្រាវជ្រាវ រហូត​ឃាត់​រថយន្ត​១​គ្រឿង ម៉ាក​ឡិច​ស៊ី​ស ពណ៌​ស RX.350 ដែល​មាន​ពាក់​ស្លាក​លេខ​ភ្នំពេញ 2AP.1389 ដែល​ត្រូវ​សង្ស័យ​ថា គ្មាន​ពន្ធ ហើយនឹង​ពាក់​ស្លាក​លេខ​ក្លែងក្លាយ​។

មន្ត្រី​គយ និង​រដ្ឋ​ករ រូប​នោះ បាន​បញ្ជាក់​ថា ៖ ក្រោយ​ឃាត់​រថយន្ត​១​គ្រឿង​ខាងលើ ដែល​សង្ស័យ​គ្មាន​ពន្ធ និង​ពាក់​ស្លាក​លេខ​ក្លែងក្លាយ ហើយ​ត្រូវ​បាន​មន្ត្រី​គយ និង​រដ្ឋ​ករ​តំបន់​៥ យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ការិយាល័យ ស្រាវ ជ្រាវ​បង្ក្រាប​អំពើ​រត់ពន្ធ​តំបន់​៥​ប្រចាំ​ខេត្តបន្ទាយមានជ័យ (​ចំណុច​ស្ពាន​ទឹកថ្លា​) ដើម្បី​អោយ​ម្ចាស់​យក​ឯកសារ​រថយន្ត បើ​គ្មាន​ពន្ធ​ទេ នឹង​អោយ​ម្ចាស់​រថយន្ត​ទៅ​បង់ពន្ធ​តាម​ច្បាប់​កំណត់​។

មន្ត្រី​គយ និង​រដ្ឋ​ករ​តំបន់​៥ បាន​បញ្ជាក់​ថា ៖ មន្ត្រី​គយ និង​រដ្ឋ​ករ​តំបន់​៥ នឹង​បន្ត​អនុវត្ត​ការងារ​បង្ក្រាប​បទល្មើស​រថយន្ត​គេចពន្ធ និង​គ្មាន​ពន្ធ​ដូច​ភ្លៀងរលឹម ដើម្បី​ប្រមូល​ពន្ធ​ជូន​រដ្ឋ ហើយ​សុំ​អោយ​ម្ចាស់​រថយន្ត​ដែល​គ្មាន​ពន្ធ និង​មិន​ទាន់​បាន​បង់ពន្ធ​ជូន​រដ្ឋ ត្រូវ​ចូល​មក​បង់​តាម​ច្បាប់​កំណត់​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close