កម្ពុជា អាចមាន​ភ្លៀង​ធ្លាក់​ពី​ខ្សោយ​ទៅ​បង្គួរ លាយឡំ​ផ្គរ​រន្ទះ និង​ខ្យល់​កន្ត្រាក់ ចាប់ពី​ថ្ងៃទី​១៦-២២ ខែមីនា​!

​ភ្នំពេញ​៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម នៅ​ថ្ងៃទី​១៥ ខែមីនា ឆ្នាំ​២០២២​នេះ បានចេញ​សេចក្តីជូនដំណឹង​ពី​ស្ថានភាព​អាកាសធាតុ ចាប់ពី​ថ្ងៃទី​១៦ ដល់ ថ្ងៃទី​២២ ខែមីនា ឆ្នាំ​២០២២​។​

​ក្រសួង​បន្តថា ក្នុងអំឡុង​មួយ​សប្តាហ៍​ខាងមុខនេះ ព្រះរាជាណាចក្រ​កម្ពុជា​នឹង​ទទួល​នូវ​ឥទ្ធិពល​ពី​ជ្រលង​សម្ពាធ​ទាប​ឥណ្ឌា ក្នុង​កម្រិត​ពី​ខ្សោយ​ទៅ​មធ្យម និង​សម្ពាធ​ទាប​តូចៗ​ផ្សេងទៀត ដែល​កើតឡើង​ផ្ទាល់​ដោយ​កន្លែង​ជា​អន្លើ (Local Low Formed)​។ ស្ថានភាព​បែបនេះ​នឹងធ្វើ​ឲ្យ​៖

១៖ បណ្តា​ខេត្ត​នៅ​តំបន់​វាលទំនាប​កណ្តាល​
* សីតុណ្ហភាព​អប្បបរមា មាន​ពី ២៤-២៧ °C
* សីតុណ្ហភាព​អតិបរមា មាន​ពី ៣៤-៣៦ °C
* ជារួម​អាចមាន​ភ្លៀង​ក្នុង​កម្រិត​ពី​ខ្សោយ​ទៅ​បង្គរ លាយឡំ​ដោយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​។ តែ​សម្រាប់​ថ្ងៃទី​១៩-២១ ខែមីនា ពិសេស​នៅ​តំបន់​ទំ​នាំ​ប​កណ្តាល និង​ទំនាប​ភាគ​ពាយ័ព្យ បរិមាណ​ភ្លៀង​កើនឡើង​, សីតុណ្ហភាព​អតិបរិមា​ធ្លាក់ចុះ​បន្តិច​មកវិញ​។​

២៖ បណ្តា​ខេត្ត​ជាប់​ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប​ឦសាន​
* សីតុណ្ហភាព​អប្បបរមា មាន​ពី ២៤-២៧ °C
* សីតុណ្ហភាព​អតិបរមា មាន​ពី ៣៤-៣៦ °C
* អាចមាន​ភ្លៀង​ក្នុង​កម្រិត​ខ្សោយ​ទៅ​បង្គួរ លាយឡំ​ដោយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​។​

៣៖ តំបន់​មាត់សមុទ្រ​
* សីតុណ្ហភាព​អប្បបរមា មាន​ពី ២២-២៤ °C
* សីតុណ្ហភាព​អតិបរមា មាន​ពី ៣២-៣៤ °C
* អាចមាន​ភ្លៀង​ក្នុង​កម្រិត​មធ្យម​ទៅ​ច្រើន លាយឡំ​ដោយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​៕​

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close