កម្ពុជា នឹង​ទទួលបាន​វ៉ាក់សាំង​ជាង ៥២​ម៉ឺន​ដូ​ស​បន្ថែមទៀត ជា​ជំនួយ​របស់​រដ្ឋាភិបាល​ហុង​គ្រី នៅ​យប់​នេះ​!

​ភ្នំពេញ​៖ នៅវេលា​ម៉ោង​ប្រមាណ​៧​យប់ ថ្ងៃទី​១៥ ខែមីនា ឆ្នាំ​២០២២​នេះ វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​១៩ ប្រភេទ Astra Zeneca ចំនួន ៥២៣,១០០​ដូ​ស​ទៀត ដែល​ជំនួយ​របស់​រដ្ឋាភិបាល​ហុង​គ្រី ជូន​រាជរដ្ឋាភិបាល​កម្ពុជា នឹងត្រូវ​បាន​ដឹក​ដល់​រាជធានី​ភ្នំ​ពេញ តាម​យន្តហោះ​តួ​គី (TK 6266 )​។

​លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល​កម្ពុជា និង​ភារធារី​ស្ថានទូត​ហុង​គ្រី នឹង​អញ្ជើញ​ទទួល​វ៉ាក់សាំង​នេះ នៅ​ព្រលានយន្តហោះ​។

​ចំណែក​កម្មវិធី​ប្រគល់​ទទួល​វ៉ាក់សាំង​ផ្លូវការ នឹង​ប្រារព្ធ​ធ្វើឡើង​នៅ​វិមាន​សន្តិភាព ក្រោម​អធិបតីភាព​របស់ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​១៨ ខែមីនា ឆ្នាំ​២០២២៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close