កម្ពុជា បន្តរកឃើញអ្នកឆ្លងកូវីដ១៩ អូមីក្រុងថ្មី ១៣៩នាក់ និងមានជាសះស្បើយ ៤២៥នាក់ និងមានករណីស្លាប់ម្នាក់
ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២នេះ បានប្រកាសរកឃើញអ្នកឆ្លងកូវីដ១៩ ប្រភេទអូមីក្រុងថ្មី ១៣៩នាក់បន្ថែមទៀត ខណៈមានជាសះស្បើយ ៤២៥នាក់ និងមានអ្នកស្លាប់ម្នាក់។
ក្រសួង បានបញ្ជាក់ថា ករណីឆ្លងក្នុងសហគមន៍ ១១៥នាក់ និងករណីនាំចូលពីក្រៅប្រទេស ២៤នាក់។
គិតត្រឹមថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២នេះ កម្ពុជា បានរកឃើញអ្នកកើតកូវីដ១៩ សរុបចំនួន ១៣ម៉ឺន ៤ពាន់ ៣៥២នាក់ ក្នុងនោះព្យាបាលជាសះស្បើយ ១២ម៉ឺន ៩ពាន់ ៧១៧នាក់ និងអ្នកស្លាប់សរុប ៣ពាន់ ០៤៨នាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។