នាវាការពារជើងទឹកជប៉ុនចំនួន២គ្រឿង បានចូលចតជាផ្លូវការ នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុហើយ
ខេត្តព្រះសីហនុ៖ ដូចការគ្រោងទុក នៅថ្ងៃ១៥ ខែមិនា ឆ្នាំ២០២២នេះ នាវាស្វយការពារជប៉ុនចំនួន ២គ្រឿង ប្រចាំតំបន់ឥណ្ឌូប៉ាស៊ីហ្វិក បានចូលមកដល់ដែនសមុទ្រប្រទេសកម្ពុជាហើយ ក្នុងដំណើរទស្សនកិច្ចមកកាន់ប្រទេសកម្ពុជា។
បើតាមមន្ត្រីកងទព័ជើងទឹកកម្ពុជា បានឲ្យដឹងថា នាវានេះ បានចូលចតជាផ្លូវការ ក្នុងកំពង់ផែស្វយ័តក្រុងព្រះសីហនុ ក្នុងនោះតាមកម្មវិធីគ្រោងទុក សម្តេចពិជយ័សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអញ្ជើញទៅទទួលស្វាគមន៍ដោយផ្ទាល់ នៅកំពង់ផែស្វយត័ក្រុងព្រះសីហនុ។
សូមបញ្ជាក់ថា ដំណើររបស់នាវាស្វយការពារជប៉ុនចំនួន ០២គ្រឿងប្រចាំតំបន់ឥណ្ឌូប៉ាស៊ីហ្វិក មកកម្ពុជានេះ ដើម្បីបំពេញទស្សនកិច្ចផ្លូវការ រយៈពេល៣ថ្ងៃ នៅកម្ពុជា ចាប់ពីថ្ងៃ១៥ ដល់ថ្ងៃ១៧ ខែមីនា ឆ្នាំ២០២២ និងជាការរំលឹកអបអរសាទ ខួបលើកទី៣០ នៃកិច្ចសហប្រតិបត្តិការរក្សាសន្តិភាពនៅក្នុងប្រទេសកម្ពុជា។
មន្ត្រីកងទព័ជើងទឹកដដែល បន្ថែមថា ក្នុងពេលបំពេញទស្សនកិច្ចនៅកម្ពុជា ប្រតិភូនាវាស្វយការពារជប៉ុន នឹងជួបសម្តែងការគួរសមជាមួយប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។