អ៊ុយ​ក្រែ​ន​៖ រុស្ស៊ី​ចំណាយ​ប្រាក់​២​ថ្ងៃ​អស់​៥​ពាន់​លាន​ដុល្លារ​ក្នុង​សង្គ្រាម​

បើទោះបី​ការខូចខាត​ផ្នែក​យោធា​នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​គឺជា​រឿង​សម្ងាត់ ប៉ុន្តែ​អ៊ុយ​ក្រែ​ន​បាន​ប៉ាន់ប្រមាណ​ឃើញថា ទីក្រុង​មូ​ស្គូ រង​ការខូចខាត​យ៉ាងខ្លាំង ដោយសារតែ​រថក្រោះ​រថ​ពាស់​ដែក យន្តហោះ​ចម្បាំង ជាច្រើន​ត្រូវ​ទាហាន​អ៊ុយ​ក្រែ​ន​បាញ់​កម្ទេច​។ ការខូចខាត​គិត​ជា​ទឹកប្រាក់​ប្រមាណ ៥​ពាន់​លាន​ដុល្លារ​អាមេរិក ក្នុង​រយៈពេល​តែ​២​ថ្ងៃ​ដំបូង​នៃ​សង្គ្រាម​។​

​ជាមួយគ្នានេះ​សង្គ្រាម​វាយប្រហារ​អ៊ុយ​ក្រែ​ន​ធ្វើ​ឲ្យ ទីផ្សារ​មូល​ប​ត្រ​ក្នុងប្រទេស​រុស្ស៊ី​ត្រូវ​បិទទ្វារ តម្លៃ​ប្រាក់​រុស្ស៊ី​ធ្លាក់​ថ្លៃ​យ៉ាងខ្លាំង មិន​ធ្លាប់មាន​ពីមុនមក​។ ជាមួយគ្នានេះ​សហគមន៍​អន្តរជាតិ បានដាក​ទណ្ឌកម្ម​ទៅលើ​ប្រទេស​រុស្ស៊ី​ទៀត ធ្វើ​ឲ្យ​ការខាតបង់​ប្រាក់​កាន់តែច្រើន​។​

​តាម​ការវាយតម្លៃ​ពី​ក្រុម​អ្នកជំនាញ សេដ្ឋកិច្ច​រុស្ស៊ី នឹង​ធ្លាក់ចុះ​រហូតដល់​ទៅ ៧% នៅក្នុង​ឆ្នាំនេះ ដែល​ពីមុន​បាន​ព្យាករណ៍​ថា​នឹង​កើនឡើង​២% ។ មនុស្ស​មួយចំនួន​ក៏បាន​លើកឡើងថា​សេដ្ឋកិច្ច​រុស្ស៊ី​អាច​ធ្លាក់ចុះ​ដល់​ទៅ​១៥% ឯណោះ​។​

​ជាមួយគ្នានេះដែរ​សហគម​ន៍​អឺរ៉ុប បាន​ព្យាយាម​កាត់បន្ថយ​ការ​អាស្រ័យទៅលើ​ថាមពល​របស់​រុស្ស៊ី​ដើម្បី​បញ្ចៀស​ផលប៉ះពាល់​។ ចំណែក​អាមេរិក និង​អង់គ្លេស​បានសម្រេច លុបចោល​ទាំងស្រុង ការទិញ​ប្រេង ថាមពល​ពី​ប្រទេស​រុស្ស៊ី​។​

​តាម​ការវាយតម្លៃ​ពី​ប្រទេស​អ៊ុយ​ក្រែ​ន ក្នុង​សង្គ្រាម​រុស្ស៊ី​បាន​បាត់បង់​ទាហាន​ដល់​ទៅ ១២​ពាន់​នាក់ ។ ប៉ុន្តែ​រុស្ស៊ី​ប្រកាសថា​មាន​ទាហាន​ស្លាប់​ប្រមាណ ៥០០​នាក់​ប៉ុណ្ណោះ ។ ពឹងផ្អែក​ទៅលើ GDP សម្រាប់​មនុស្ស​ម្នាក់ៗ បើ​ទាហាន​រុស្ស៊ី​ស្លាប់ ១​ម៉ឺន​នាក់ គឺ​ត្រូវ​ចំណាយ​ប្រាក់​អស់​ដល់ ៤​ពាន់​លា​នុ​ដុល្លារ នោះ​មិន​គិត​ការសង​សំណង​ពី​រដ្ឋាភិបាល​ទៅលើ​គ្រួសារ​ទាហាន​ដែល​ពលី​ជីវិត​ក្នុង​សមរភូមិ​។​

​ចំណែក​ប្រទេស​អ៊ុយ​ក្រែ​ន វិញ តាម​ការវាយតម្លៃ គឺ​បាន​ខាត់​បង់ប្រាក់​រហូត​ដល់​ទៅ​ជាង ១០០​ពាន់​លាន​ដុល្លារ​ហើយ​ចាប់តាំងពី​ការផ្ទុះ​សង្គ្រាម​មក​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close