កម្ពុជា បន្តរកឃើញអ្នកឆ្លងកូវីដ១៩ អូមីក្រុងថ្មី ១៤០នាក់ និងមានជាសះស្បើយ ៣១១នាក់ និងមានករណីស្លាប់ម្នាក់
ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២នេះ បានប្រកាសរកឃើញអ្នកឆ្លងកូវីដ១៩ ប្រភេទអូមីក្រុងថ្មី ១៤០នាក់បន្ថែមទៀត ខណៈមានជាសះស្បើយ ៣១១នាក់ និងមានអ្នកស្លាប់ម្នាក់។
ក្រសួង បានបញ្ជាក់ថា ករណីឆ្លងក្នុងសហគមន៍ ១២៥នាក់ និងករណីនាំចូលពីក្រៅប្រទេស ១៥នាក់។
គិតត្រឹមថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២នេះ កម្ពុជា បានរកឃើញអ្នកកើតកូវីដ១៩ សរុបចំនួន ១៣ម៉ឺន ៤ពាន់ ៤៩២នាក់ ក្នុងនោះព្យាបាលជាសះស្បើយ ១៣ម៉ឺន ០២៨នាក់ និងអ្នកស្លាប់សរុប ៣ពាន់ ០៤៩នាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។