អ្នកដំណើរ ១៤៣អ្នក នៅលើយន្តហោះឥណ្ឌូនេស៊ី ប្រលឹងចុងសក់ ពេលយន្តហោះបុកបង្គោ ភ្លើង

យន្តហោះដឹកអ្នកដំណើរមួយគ្រឿង របស់ក្រុមហ៊ុនអាកាសចរណ៍ Lion Air ​កាលពីថ្ងៃទី ៧ខែវិច្ឆិកា បានបុកទៅនឹងបង្កោល នៅក្នុងអាកាសយានដ្ឋាន Fatmawati ​ក្នុងទីក្រុង Bengkulu ​ប្រទេសឥណ្ឌូនេស៊ី ។

ហេតុការគ្រោះថ្នាក់ខាងលើកើតឡើង នៅពេលយន្តហោះ មានលេខហោះហើរ​ JT633 ដឹកអ្នកដំណើរ ១៤៣នាក់ ត្រៀមហោះហើរ ទៅកាន់ទីក្រុងចាការតា ។ គ្រោះថ្នាក់ខាងលើ បានធ្វើឲ្យ យន្តហោះ ដាច់ស្លាប់ឆ្វែងមួយចំហៀង ។ រូបភាពដែលបានបង្ហោះនៅលើបណ្តាញសង្គម ហ្វេសប៊ុករបស់លោក​ Irsan Hidayat បង្ហាញឲ្យឃើញថា បំណែកធំៗ នៃស្លាប់យន្តហោះ រាយប៉ាយពេញផ្លូវហោះហើរ ។ចំណែកអ្នកដំណើរ កាន់វ៉ាលី អូសរត់គេចចេញពីយន្តហោះ។

បណ្តាញព័ត៌មាន CNN ​ប្រចាំនៅឥណ្ឌូនេស៊ី បាន ដកស្រងសម្តីមន្ត្រី ក្រុមហ៊ុនអាកាសចរណ៍ Lion Air ​បានបញ្ចាក់ថា យន្តហោះមួយផ្សេងទៀត បានបញ្ចូនទៅដឹកអ្នកដំណោះរ បន្តឆ្ពោះទៅកាន់ទីក្រុងចាការតា។ ហេតុការគ្រោះថ្នាក់ ខាងលើ កើតឡើង ចំពេលដែល គ្រោះថ្នាក់យន្តហោះ កាលពីថ្ងៃទី ២៩ខែតុលា សម្លាប់មនុស្ស ១៨៩នាក់ របស់ក្រុមហ៊ុនអាកាសចរណ៍ខាងលើដូចគ្នា ។ នៅពេលនេះ មូលហេតុពិតប្រាកដ បណ្តាលឲ្យយន្តហោះ​ JT 610 ​ជួបគ្រោះថ្នាក់មិនទាន់ដឹងនៅឡើយ ។ ប៉ុន្តែមានការសន្និដ្ឋានថា អាចបណ្តាលមកពី បញ្ហាកុងទ័រល្បឿនៃយន្តហោះ ។ តាមគម្រោង ការប្រកាសពីមូលហេតុពិតប្រាកដបណ្តាលឲ្យ​យន្តហោះ​ JT 610 ជួបគ្រោះថ្នាក់នោះនឹងត្រូវប្រកាស់នៅចុងសប្តាហ៍នេះ ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close