ការបោះឆ្នោតពាក់កណ្ដាលអាណត្តិនៅសហរដ្ឋអាមេរិកបានចាប់ផ្តើមហើយ
ការបោះឆ្នោតពាក់កណ្ដាលអាណត្តិនៅសហរដ្ឋអាមេរិក ដែលធ្វើឡើងរយៈពេល៤ឆ្នាំម្ដង បានចាប់ផ្តើមហើយ កាលពីថ្ងៃទី ៦ខែវិច្ឆិកា ២០១៨ ជាការបោះឆ្នោតដើម្បីជ្រើសរើសសមាជិកសេតវិមាន និងសមាជិករដ្ឋសភាអាមេរិក។
សម្រាប់កៅអីនៅក្នុងសេតវិមាន មានចំនួន ៤៣៥កៅអីដែលគណបក្សនីមួយៗត្រូវឈ្នះយ៉ាងហោចណាស់ ២១៨កៅអីដើម្បីដឹកនាំ។ ខណៈពេលដែលក្នុងរដ្ឋសភាមានកៅអីចំនួន ១០០ ដែលបក្សនីមួយៗត្រូវឈ្នះយ៉ាងហោច ៥១កៅអីដើម្បីដឹកនាំ។ យោងតាមគម្រោងបោះឆ្នោតនៅអាមេរិកឲ្យដឹងថា ក្នុងឆ្នាំនេះមានអ្នកចូលរួមកើនឡើងច្រើនលើសលប់រហូតដល់ជាង ៤០លាននាក់ បើធៀបនឹងតួលេខក្នុងឆ្នាំ ២០១៤ មានត្រឹមជាង ២៧,៥លាននាក់ប៉ុណ្ណោះ។
ប្រជាជនអាមេរិកដែលមានសិទ្ធិបោះឆ្នោតនឹងសម្រេចថាតើគណបក្សប្រជាធិបតេយ្យ ឬក៏គណបក្សសាធារណរដ្ឋ ជាអ្នកគ្រប់គ្រង សភាទាំងពីររបស់សហរដ្ឋអាមេរិក។ ការិយាល័យបោះឆ្នោតនៅតាមរដ្ឋនៃឆ្នេរភាគខាងកើតដូចជារដ្ឋ Maine, New Hampshire, New Jersey, New York និង Virginia បានចាប់ផ្ដើមបើកទ្វារហើយ ជាមួយការរំពឹងថាចំនួនអ្នកចូលរួមបោះឆ្នោតនឹងមានអាត្រាខ្ពស់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។