ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ បំភ្លឺ​ពី​ករណី​សន្តិសុខ​ខ្មែរ​ម្នាក់ ធ្វើអត្តឃាត​ចំណុច​ឆាយ​ណា​ថោ​ន

​ខេត្ត​ព្រះសីហនុ​៖ ថ្ងៃទី​១២ ខែមីនា ឆ្នាំ​២០២២ វេលា​ម៉ោង​៥​និង​២០​នាទី មាន​ករណី​មនុស្ស​ម្នាក់​ស្លាប់​នៅ​ចំណុច​ឆាយ​ណា​ថោ​ន អាគារ​ទី​២៣ ក្រុមទី​៨ ភូមិ​៦ សង្កាត់​៤​ក្រុង​-​ខេត្ត​ព្រះសីហនុ​។ ជនរងគ្រោះ​មានឈ្មោះ ធឿន ធេ​ប ភេទ​ប្រុស អាយុ​២៥​ឆ្នាំ បច្ចុប្បន្ន​ស្នាក់នៅ​បណ្ដោះអាសន្ន​អាគារ​កើតហេតុ ។

​តាម​ការស្រាវជ្រាវ​បានអោយដឹងថា សន្តិសុខ​ដែល​ធ្វើការ​ជាមួយគ្នា​បានអោយ​យើង​ដឹងថា​នៅវេលា​ម៉ោង​៥​និង​០០​នាទី​ជិត​ភ្លឺ ថ្ងៃទី​១២ ខែមីនា ឆ្នាំ​២០២២ ជនរងគ្រោះ​ខាងលើ​បាន​ប្រាប់ថា​ចុះទៅ​បត់ជើង​នៅ​ជា​ន់ទី​៦​ក្រោយមក​ទើបបាន​ដឹងថា​ជនរងគ្រោះ​បាន​ចងក​សំលាប់ខ្លួន រួច​ក៍បាន​រាយការណ៍​ជូន​សមត្ថកិច្ច​តែម្ដង និង​ការពិនិត្យ​ស្លាកស្នាម សមត្ថកិច្ច ឃើញថា​សព​មាន​សភាព ទន់ ភ្នែក​នៅ​បើក មាត់​បិទ និង​ក្រចកដៃ​-​ជើងមាន​ពណ៍​ស្វាយ គ្រប់​សារពាង្គកាយ​ពុំមាន​ស្លាកស្នាម​អ្វី​គួរ​ឲ្យ​កត់​ស​ម្គ​ល់​ឡើយ ។

​ផ្អែក​តាម​ការពិនិត្យរ​បស់​ការិយាល័យ​ជំនាញ​បច្ចេកទេស និង​វិទ្យាសាស្ត្រ សមត្ថកិច្ច​អាច​សន្និដ្ឋានបានថា ការស្លាប់​របស់​ជនរ​ង​គ្រោះ​បណ្ដាលមកពី ធ្វើអត្តឃាត (​ចងក​) ពិតប្រាកដ​មែន​។ បច្ចុប្បន្ន​សាកសព​ជនរងគ្រោះ​ខាងលើ ត្រូវបាន​ប្រគល់ជូន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​នៅ​ស្រុកកំណើត ភូមិប​ខ្នរ​បស់ ឃុំ​ចែង​មានជ័យ ស្រុក​បាណន់ ខេត្តបាត់ដំបង ។

​ស្នងការដ្ឋាន​នគរបាល​ខេត្ត​សូម​ច្រានចោល​រាល់​ព័ត៌មាន​មិន​ពិត​បំពុលសង្គម​ទាំងឡាយណា​ដែល​គ្មាន​មូលដ្ឋាន​ច្បាស់លាស់ ក្នុងករណី​ណា​ដែល​ផ្សាយ​បំពុល​ស្នងការដ្ឋាន នឹង​ស្រាវជ្រាវ​ជន​នោះ​អោយមក​ទទួលខុសត្រូវ​ចំពោះមុខ​ច្បាប់ និង​សូម​អំពាវនាវ​អោយ​បងប្អូន​សាធារណៈ​ជ្រាប​ជា​ព័​ត៍​មាន ៕​

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close