ក្រសួងសុខាភិបាល រកឃើញអ្នកឆ្លងកូវីដ១៩ អូមីក្រុងថ្មី ១៤៨នាក់ និងមានជាសះស្បើយ ២៨១នាក់
ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២នេះ បានប្រកាសរកឃើញអ្នកឆ្លងកូវីដ១៩ ប្រភេទអូមីក្រុងថ្មី ១៤៨នាក់បន្ថែមទៀត ខណៈមានជាសះស្បើយ ២៨១នាក់ និងគ្មានករណីស្លាប់នោះទេ។
ក្រសួង បានបញ្ជាក់ថា ករណីឆ្លងក្នុងសហគមន៍ ១១០នាក់ និងករណីនាំចូលពីក្រៅប្រទេស ៣៨នាក់។
គិតត្រឹមថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២នេះ កម្ពុជា បានរកឃើញអ្នកកើតកូវីដ១៩ សរុបចំនួន ១៣ម៉ឺន ៤ពាន់ ៧៧២នាក់ ក្នុងនោះព្យាបាលជាសះស្បើយ ១៣ម៉ឺន ៦៨៨នាក់ និងអ្នកស្លាប់សរុប ៣ពាន់ ៣៩នាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។