ឯកសារសំខាន់ចំនួន២ ត្រូវ​ចុះ​ហត្ថលេខា​ក្នុង​ដំណើរទស្សនកិច្ច​របស់​នាយករដ្ឋមន្រ្តីជប៉ុន នៅ​កម្ពុជា

នៅល្ងាចថ្ងៃទី២០ ខែមីនាឆ្នាំ២០២២ នេះ បន្ទាប់ពីជំនួបពិភាក្សាទ្វេភាគីរួចហើយ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម គីស៊ីដា ហ្វូមីអូ ( Kishida Fumio) នាយករដ្ឋមន្ត្រីជប៉ុន បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីចុះហត្ថលេខាលើឯកសារសំខាន់ចំនួន០២។

ឯកសារទាំងពីរនេះបានចុះហត្ថលេខាដោយ ឯកឧត្តម MIKAMI Masahiro ឯកអគ្គរដ្ឋទូតជប៉ុន ប្រចាំកម្ពុជា និងលោកស្រី Alissar Chaker តំណាងអង្គការ UNDP ប្រចាំកម្ពុជា ឯកសារទាំងពីរនោះរួមមាន៖

១- គម្រោងទទួលបានថាមពលកើតឡើងវិញប្រកបដោយបរិយាបន្ន នៅតំបន់ជនបទ ដែលមានទំហំទឹកប្រាក់ ២០០លានយ៉េន ស្មើនឹង ១,៧ លានដុល្លារអាមេរិក។

២- គម្រោងពង្រឹងតម្លាភាព និងគណនេយ្យភាពនៅរដ្ឋបាលមូលដ្ឋាន តាមរយៈការចូលរួមពីប្រជាពលរដ្ឋ ដែលមានទំហំទឹកប្រាក់ ៣០០ លានយ៉េន ស្មើនឹងប្រមាណ ២,៦ លានដុល្លាអាមេរិក៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close